ខណៈដែលរថយន្តអគ្គិសនីជាច្រើនបន្តលេចមុខលើទីផ្សារ គេអាចសន្និដ្ឋានបានថាពិភពរថយន្តអគ្គិសនីអាចនឹងមានភាពរីកចម្រើន។ យ៉ាងណាក្ដី បើតាមតួលេខថ្មីបង្ហាញផ្ទុយពីនេះ។
ការចុះផ្សាយរបស់ The Los Angeles Times បានឲ្យដឹងថា ត្បិតថាមានរថយន្តអគ្គិសនីសុទ្ធ និងរថយន្តប្រភេទ Plug-in Hybrid ចំនួន ៤៥ ម៉ូដែលចេញលក់លើទីផ្សារកាលពីឆ្នាំ ២០១៩ ប៉ុន្តែរថយន្តទាំងពីរប្រភេទនេះលក់ចេញបានត្រឹម ៣២៥ ០០០ គ្រឿង នៅទូទាំងអាមេរិក ដែលធ្លាក់ចុះ ៦,៨%។
កត្តាមួយចំនួនដែលអាចបកស្រាយពីការថយចុះចំនួនលក់នេះមានដូចជា ទីមួយរថយន្តអគ្គិសនីនៅតែមានតម្លៃថ្លៃជាងរថយន្តប្រើប្រាស់សាំង ហើយទីពីរតម្លៃសាំងនៅមានតម្លៃទាបនិងមានស្ថិរភាពនៅឡើយ៕