[ទីផ្សារបរទេស] កាលពីខែកក្កដាកន្លងទៅ មានរថយន្តប្រើថាមពលថ្មី (អគ្គិសនី និង PHEV) ចំនួន ៤៤០ ៤០០គ្រឿង បានបញ្ចេញលក់លើទីផ្សារប្រទេសចិន ដែលជាការកើនឡើង ១១២,៣% ធៀបនឹងខែកក្កដា ឆ្នាំ២០២១។
ក្នុងនោះរថយន្តអគ្គិសនីមានចំនួន ៣៣៧ ៣០០គ្រឿង ខណៈដែលរថយន្ត PHEV មានចំនួន ១០៣ ១០០គ្រឿង ហើយក្រុមហ៊ុន BYD អាចលក់រថយន្តថាមពលថ្មីបានសរុប ១៣៩ ១១៩គ្រឿង កាលពីខែកក្កដា ជាការកើនឡើង ៦,៩៣% ធៀបនឹងខែមិថុនា ឯក្រុមហ៊ុន Wuling លក់ចេញបាន ៣៧ ៧៩៥គ្រឿង ថយចុះ ១០,៨៧% និង GAC លក់ចេញបាន ២៣ ១០៤គ្រឿង កើនឡើង ៦,៣៩%។
រថយន្ត Hongguang Mini EV ជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេ តាមពីក្រោយដោយរថយន្តរបស់ BYD មានរថយន្ត Yuan Plus, Dolphin និង Han EV ផងដែរ។
ងាកមកមើលរថយន្តប្រភេទ PHEV វិញ តំណែងលេខមួយបានទៅលើ BYD Song Plus និងតាមពីក្រោយដោយរថយន្ត BYD Han, BYD Qin Plus PHEV៕