ចំនួនអ្នកទិញឡានភីកអាប់អគ្គិសនី Cybertruck កើនឡើងច្រើនសន្ធឹក

លោក Elon Musk បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​គណនី Twitter របស់​ខ្លួន​ថា​ចំនួន​អ្នក​កុម្ម៉ង់​ទិញ​រថយន្ត​ Tesla Cybertruck បាន​ឡើង​ដល់​ចំនួន ២៥០ ០០០ គ្រឿង ក្នុង​រយៈពេល ​៥ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា។

មើល​ទៅ​ចំនួន​​កុម្ម៉ង់​ទិញ​ថ្មី​​នៅ​តែ​មាន​ការ​កើន​ឡើង​ខ្ពស់ ដោយ​​ក្នុង​រយៈពេល ៣ ថ្ងៃ វា​អាច​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ ២០០ ០០០ គ្រឿង។ បើ​គិត​គូរ​មើល​ទៅ​ចំនួន​លក់​រថយន្ត​ Cybertruck ចំនួន ២៥ ម៉ឺន​គ្រឿង អាច​ឲ្យ​ក្រុមហ៊ុន Tesla រក​ចំណូល​បាន​ជាង ១៤ ពាន់​លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​​Cybertruck មាន​ជម្រើស​ចំនួន​ ៣ គឺ ៖

  • Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
  • Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
  • Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម