ច្បាស់ការណ៍ Mercedes នឹងឈប់ផលិតឡានភីកអាប់ X-Class នៅខែឧសភា

ដោយ​សម្រង់​សម្ដី​របស់​ប្រភព​ផ្ទៃ​ក្នុង​ Auto Motor und Sport បាន​ចុះ​ផ្សាយ​ថា​រថយន្ត​ភីកអាប់​ X-Class នឹង​ត្រូវ​ក្រុមហ៊ុន Mercedes-Benz បញ្ឈប់​ការ​​ផលិត​នៅ​ត្រឹម​​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន Mercedes បាន​និយាយ​ដូច​នេះ​​ថា ៖ “វា​ត្រូវ​បាន​សម្រេច​ហើយ​ចាប់​ពី​ចុង​ខែ​ឧសភា ឆ្នាំ ២០២០ យើង​នឹង​លែង​ផលិត​រថយន្ត​អាយុ​កាល​វ័យ​ក្មេង​នេះ​ទៀត។ យើង​នឹង​បំពេញ​តម្រូវ​ការ​សម្រាប់ X-Class នា​ពេល​បច្ចុប្បន្ន​ឲ្យ​អស់។ បន្ថែម​ពី​នេះ​សេវាកម្ម និង​ការ​ធានា​ក៏​នឹង​ត្រូវ​បន្ត​ផង​ដែរ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​នៅ​ឆ្នាំ ២០១៩ ចំនួន​លក់​រថយន្ត X-Class នៅ​ជុំវិញ​ពិភពលោក​មាន​ត្រឹម ១៥ ៣០០ គ្រឿង។ ដោយ​ឡែក​រថយន្ត​ភីកអាប់​របស់ Nissan ដែល​ជា​គ្រោងឆ្អឹង​របស់ X-Class​ អាច​លក់​ចេញ​បាន​ជាង​ ៦៦ ០០០ គ្រឿង​ឯណោះ នៅ​ត្រឹម​ ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម