ច្បាស់ហើយ អំពីថ្ងៃ Toyota Crown Sport ប្រភេទកូនកាត់ hybrid និង Plug-in hybrid បង្ហាញខ្លួន

[បរទេស] យោងតាមគេហទំព័រ bestcarweb.jp បានឲ្យដឹងថា រថយន្ត Toyota Crown Sport ប្រភេទកូនកាត់ hybrid គ្រោងនឹងធ្វើការបង្ហាញខ្លួននៅក្នុងចន្លោះខែ កញ្ញា និង តុលា ឆ្នាំ ២០២៣ ខណះម៉ូដែល Plug-in hybrid គ្រោងនឹងបង្ហាញខ្លួននៅក្នុងចន្លោះខែធ្នូ និងខែកុម្ភះ ឆ្នាំ ២០២៤ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដែលផ្តោតលើការរចនាបែបស្ព័រ ជាមួយរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ ប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅ និងកាងការពារក្រោយទំហំធំពណ៌ខ្មៅផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងស្រដៀងគ្នាទៅនឹងរថយន្ត Toyota Crown ប្រភេទ Crossover ដោយនៅលើតាប្លូមានបំពាក់មកជាមួយះអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ OTA update អេក្រង់បង្ហាញលើកញ្ចក់ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលប្រើម៉ាស៊ីនកូនកាត់មានដូចជា

  • ម៉ាស៊ីនកូនកាត់ hybrid ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣៤៩ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង២ E-Four 4-wheel drive ។
  • ម៉ាស៊ីនកូនកាត់ Parellel hybrid ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៣៤ សេះ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៦វគ្គ ។
  • ម៉ាស៊ីន plug-in hybrid ដូចគ្នាទៅនឹងរថយន្ត Toyota Prius ចំណុះ ២,០ លីត្រ Dynamic Force ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២២៣ សេះ និងកម្លាំងរមួល ២០៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម