ច្បាស់ហើយ! Ford Ranger ២០២២ ចេញតម្លៃលក់ជាផ្លូវការក្នុងទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នៅក្នុងប្រភេទថៃបានប្រកាសចេញលក់រថយន្ត Ranger ស៊េរីថ្មី ២០២២ ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួននៅលើទីផ្សារពិភពលោក ដោយមានតែម៉ូដែល Sport និង Wildtrak ប៉ុណ្ណោះដែលបានដាក់តាំងបង្ហាញនៅ Bangkok Motor Show ហើយបើកឲ្យអតិថិជនកក់ទុកតាមអ៊ីនធឺណិតតាមរយៈគេហទំព័ររបស់ Ford រួមទាំងម៉ូដែល Ranger Raptor ផ្សេងទៀតផងដែរ។

ការរចនាផ្នែកខាងក្រៅនៃរថយន្ត Ford Ranger ស៊េរីឆ្នាំ ២០២២ ថ្មី ត្រូវបានបំពាក់ជាមួយប៉ាណាមុខរចនាថ្មីភ្ជាប់ជាមួយនឹងចង្កៀងមុខរាងអក្សរ C ហើយ​ក៏​ជា​រថយន្ត​ដំបូង​គេ​សម្រាប់​ក្រុមហ៊ុន Ford ដែល​បំពាក់​ចង្កៀង​មុខប្រភេទ Matrix LED និង​ឈ្នាន់​ជើង​នៅ​ផ្នែក​ខាង​ក្រោយ​ផងដែរ ជាភាពងាយស្រួលនៃការឡើងលើទ្រុងក្រោយ ដោយត្រូវបានបំពេញបន្ថែមដោយគន្លាតកង់មុខ-ក្រោយ ដែលមានប្រវែង ៥០ ម.មនិងធំទូលាយជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នៃខាងក្នុងនៃសង្កត់ធ្ងន់លើការតុបតែងបន្ថែមភាពប្រណីតថែមទៀត ដោយបានបំពាក់នៅកុងទ័រព័ត៌មានឌីជីថលថ្មីស្រឡាងទំហំ ៨ អ៊ីញ អេក្រង់បញ្ឈរ touchscreen ទំហំ ១០,១ អ៊ីញ​ ដល់ ១២ អ៊ីញដែលភ្ជាប់ទៅកាំមេរ៉ា ៣៦០ ដឺក្រេ ព្រមទាំងប្រព័ន្ធប្រតិបត្តិការ SYNC 4A ជំនាន់ចុងក្រោយ ភ្ជាប់ជាមួយមុខងារ Apple CarPlay/Android Auto គាំទ្រជាមួយឧបករណ៍បំពងសំឡេង ៦ចំនុច ។

លើសពីនេះ រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០២២ ថ្មីនេះ ក៏ត្រូវបានបំពាក់ដោយរន្ធសាកភ្លើង AC នៅផ្នែកខាងក្រោយ ដោយអាចផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០ វ៉ាត់ ដែលធ្វើឲ្យកាន់តែងាយស្រួលក្នុងការដំណើរការចរន្តអគ្គិសនីគ្រាន់តែដោតវាទៅក្នុងឡានប៉ុណ្ណោះ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០២២ ថ្មីទាំងម៉ូដែល Sport និង Wildtrak មានទាំងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ប្រអប់លេខដៃ ឬប្រអប់លេខអូតូ ៦វគ្គ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០​ លីត្រ Bi-Turbo បញ្ជូនថាមពលទៅកាន់ប្រអប់លេខអូតូ ១០វគ្គ ជាមួយនឹងរបៀបបើកបរចំនួន ៦ ដើម្បីជ្រើសរើសដូចជា៖ normal, economy, towing & truck , slippery road, mud និង sand។

គួរបញ្ជាក់ផងដែរថា សម្រាប់ពណ៌តួខ្លួនខាងក្រៅប្រភេទម៉ូដែល Sport version មាន ៥ពណ៌រួមមាន៖ ពណ៌ទឹកប្រាក់ (Silver Aluminum Metallic), ពណ៌ប្រផេះ (Meteor Gray), ពណ៌ខ្មៅ (Black Absolute Black),​ ពណ៌ស (White arctic white) និងពណ៌ទឹកក្រូច (Orange Sedona Orange) ដោយមានតម្លៃចាប់ពី ២៧ ៦៤០ ដុល្លារ។

ចំណែកសម្រាប់ពណ៌តួខ្លួនខាងក្រៅប្រភេទម៉ូដែល Wildtrak model មានចំនួន ៦ពណ៌រូមមាន៖ ទឹកប្រាក់ (Silver Aluminum Metallic), ពណ៌ប្រផេះ (Meteor Gray), ពណ៌ខ្មៅ (Black Absolute Black),​ ពណ៌ទឹកក្រូច (Orange Sedona Orange), ពណ៌ស (White snowflake white pearl) និងពណ៌លឿង (Yellow lux yellow) ដោយមានតម្លៃចាប់ពី ២៩ ៧២២ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម