ឆ្នាំមាស! ការផលិត និងលក់រថយន្តរបស់ប្រទេសចិន បានសរុបលើសពី ៣០លានគ្រឿង ក្នុងឆ្នាំ​ ២០២៤

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានប្រកាសថា នៅក្នុងឆ្នាំ ២០២៤ ប្រទេសចិនផលិតរថយន្តបានចំនួនច្រើនជាង ៣១ លានគ្រឿង កើនឡើង ៣,៧% និងការលក់បានចំនួនសរុបច្រើនជាង ៣១ លានគ្រឿង កើនឡើង ៤,៥% បើធៀបទៅនឹងឆ្នាំ ២០២៣ ។

យោងតាម ប្រភពដដែលនេះ បានឲ្យដឹងថា រថយន្តថាមពលថ្មី NEV បានប្រកាសពីដំណើរការផលិត និងការលក់លើសពី ១២ លានគ្រឿងជាលើកដំបូង កើនឡើង ៣៥,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹងជាង ៤០,៩ ភាគរយនៃការលក់សរុបរថយន្តថ្មី ។ លើសពីនេះ ការលក់រថយន្តអគ្គិសនីសុទ្ធ BEV ធ្លាក់ចុះ ១០,៤ ភាគរយ ខណៈរថយន្តប្រភេទ PHEV កើនឡើង ១០,៤ ភាគរយធៀបនឹងឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ទិន្នន័យបានបង្ហាញថាកាលពីឆ្នាំមុន ប្រទេសនេះបាននាំចេញរថយន្តចំនួន ៥ ៨៥៩ ០០០ លានគ្រឿង កើនឡើង ១៩,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម