ឆ្នាំ២០១៩ Lamborghini លក់ឡាន Urus បានលុយ១ពាន់លានដុល្លារ

Urus កំពុងក្លាយជារថយន្តលក់ដាច់បំផុតមួយរបស់ Lamborghini ដោយក្រុមហ៊ុនមួយនេះបានលក់រថយន្តដាច់រហូតដល់ទៅ ៨ ២០៥គ្រឿងក្នុងឆ្នាំ២០១៩។

ចំនួនលក់នេះកើនឡើង ៤៣% បើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយក្នុងនោះ Lamborghini លក់ Urus បានចំនួនរហូតដល់ទៅ ៤ ៩៦២គ្រឿងឯណោះ ស្មើនឹង ៦១% នៃចំនួនលក់សរុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Lamborghini បានចេញលក់ Urus កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ហើយលក់បានតែ ១ ៧៦១គ្រឿងប៉ុណ្ណោះ គិតត្រឹមដាច់ខែធ្នូ ឆ្នាំ២០១៨។

រថយន្ត Lamborghini Urus បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦៤១សេះ ហើយមានតម្លៃចាប់ពី ២០០ ០០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម