ចំនួនលក់របស់ម៉ាករថយន្តក្នុងស្រុករបស់ម៉ាឡេស៊ីដូចជា Perodua និង Proton មានការកើនឡើងក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩ ខណៈដែលចំនួនលក់រថយន្តជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ភាគច្រើនមានការធ្លាក់ចុះ។
តួលេខបានមកពីសហគមន៍យានយន្តម៉ាឡេស៊ីបានបង្ហាញថាចំនួនលក់រថយន្តសរុបក្នុងត្រីមាសទី ៣ មានការថយចុះ ២,៦៣% បើធៀបនឹងឆ្នាំទៅ។ ចំនួនលក់នៅឆ្នាំ ២០១៩ មាន ៤៤២ ៩៩១ គ្រឿង ចំណែកនៅឆ្នាំ ២០១៨ មាន ៤៥៤ ៩៧១ គ្រឿង។
រយៈពេល ២ ឆ្នាំជាប់គ្នានៅឆ្នាំ ២០១៨ និង ២០១៩ តំណែងកំពូលគឺបានទៅលើរថយន្តក្នុងស្រុក Perodua។ នៅត្រីមាសទី ៣ រថយន្តម៉ាកនេះលក់ចេញបាន ១៧៨ ៧៥៤ គ្រឿង កើន ៦,២៧%។ លេខពីរគឺ Proton ម៉ាករថយន្តក្នុងស្រុកដែរ ដែលលក់បាន ៦៩ ៩២០ គ្រឿង កើនឡើង ៤២,០២%។
តួលេខរបស់ម៉ាករថយន្តផ្សេងទៀតគឺឃើញក្រហម ដែលជាសញ្ញាធ្លាក់ចុះ។ Honda ធ្លាក់ចុះ ១៨,៥១% Toyota ធ្លាក់ចុះ ៩,៥៧% Nissan ធ្លាក់ចុះ ២៤,៩៣% និង Mazda ធ្លាក់ចុះ ១៩,០១% ជាដើម៕