ជប៉ុន ក្លាយជាទីផ្សារធំបំផុតរបស់ Jeep Wrangler ក្រៅពីអាមេរិកខាងជើង

ជប៉ុន បានក្លាយជាទីផ្សារធំបំផុតជាផ្លូវការសម្រាប់ការលក់របស់ Wranglers ក្រៅពីអាមេរិកខាងជើង និងជាទីផ្សារពិភពលោកធំបំផុតទី ៦ របស់ម៉ាក Jeep។

ជាមួយនឹងការលក់កើនឡើង ១,៧% ក្នុងឆ្នាំ ២០២០ ទោះបីមានការរាតត្បាតដោយជំងឺកូវីដ១៩ខ្លាំងក៏ដោយ២០២០ គឺជាឆ្នាំទី ៧ ដែល Jeep ឈានដល់កម្រិតកំណត់ត្រាក្នុងប្រទេស។ កាន់តែប្រសើរជាងនេះទៅទៀត ការលក់កាន់តែល្អខ្លាំងរហូតមកដល់ពេលនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បានលក់រថយន្តចំនួន ១ ៩២៥ គ្រឿងក្នុងប្រទេសជប៉ុនកាលពីខែមុន ដែលកើនឡើង ៣៦% ពីខែមីនា ឆ្នាំ ២០២០។ មិនតែប៉ុណ្ណោះ Jeep នៅតែរំពឹងថា ការលក់នឹងកើនឡើងដល់ ១៥ ០០០ គ្រឿងនៅឆ្នាំនេះ ដែលធ្វើឲ្យ ២០២១ ជាឆ្នាំទី ៨ នៃការលក់កើនឡើងជាប់ៗគ្នា។

យ៉ាងណាមិញ ភាពជោគជ័យរបស់យីហោដែលផ្តោតលើរថយន្ត SUV នេះ គឺជារឿងចម្លែកមួយ ដោយសារតែជប៉ុនស្រលាញ់រថយន្តធុនតូច និងស៊ីសាំងតិចណាស់។ ហើយវាក៏ជាហេតុដែលធ្វើឲ្យធ្វើប្រទេសជាកន្លែងពិបាកលក់រថយន្តយីហោអាមេរិក នាពេលកន្លងមកផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម