ជាតិណាស់! Lexus GX ជំនាន់ថ្មី ឆ្នាំ ២០២៤ ផ្លាស់ប្តូររាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lexus GX ជំនានទី ៣ ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ខ្នាតកណ្តាល ជាមួយការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលផ្តោតលើផ្លូវលំបាកៗ ជាពិសេស Off-Road គ្រោងនឹងចេញលក់នៅទីផ្សារប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនៅដើមឆ្នាំ ២០២៤ ។

Lexus GX ជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ០០៤មម, ទទឹង ២ ១១៧មម, កំពស់ ១ ៩៣៥មម និងប្រវេងតួខ្លួនសរុប ២ ៨២៩មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានរងចាំអស់រយះពេលជិត ១៤ ឆ្នាំ ទើបទទួលបានរូបរាងថ្មីមួយ ដោយមានលក្ខណ:ជ្រុងៗ និងរឹងមាំជាងជំនាន់មុន ដោយតុបតែងជាប្រភេទ 2-tone មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំមានឡូហ្គោ Lexus នៅចំកណ្តាល ជាប់សងខាងដោយសំណុំចង្កៀង Bi-Beam LED ហើយខាងក្រោមមានបន្ទះដែកការពារបាតធ្វើពីអាលុយមីញ៉ូម ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ All-Terrain tire ទំហំ ៣៣អ៉ីញ​ កាង spoiler ជាប់ដំបូលក្រោយលយចេញមកក្រៅ និងចង្កៀងក្រោយប្រើប្រាស់អំពូល LED ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការកែលម្អឡើងវិញ ផ្អែកទៅលើម៉ូដែល Lexus RX និង LM ដែលសង្កត់ធ្ងន់ទៅលើភាពទំនើប និងប្រណិតភាព ដោយនៅលើតាឡូមានកៅចង្កូតអេឡិចត្រូនិច កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ជាដើម។ លើសពីផ្នែកខាងក្នុង អាចកំណត់បានជា ៦ កៅអី និង ៧ កៅអី ដោយកៅអីនៅជួរទី ២ ជាកៅអី Captain seat ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែរ អេក្រង់បង្ហាញលើកញ្ចក់ កន្លែងដាក់ដបទឹក ១២ ទីតាំង រន្ធសាក ៦ ទីតាំង និងឧបករណ៍បំពងសំឡេង Mark Levinson ២១ ចំនុច និងបានបំបាក់ជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារទៀតផង ។

រថយន្តនេះ មាន ៦ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Premium, Premium+, Luxury, Luxury+, Overtrail និង Overtrail+ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេស និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ និងបានបំពាក់ប្រព័ន្ធទប់លំនឹង double-wishbone នៅផ្នែកខាងមុខ និង Multi-link នៅផ្នែកខាងក្រោយ និងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច មានសមត្ថិភាពអូសសណ្តោងនបានដល់ ៣ ៦២៨ គីឡូក្រាម​ ខណះពេលម៉ូដែល កូនកាត់ hybrid នឹងមានមកនៅពេលខាងមុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម