ជាលើកដំបូង GAC ចាប់ដៃ Huawei បញ្ចេញគំរូឡានអគ្គិសនី បំពាក់បច្ចេកវិទ្យាទំនើបកប់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត GAC 1 Concept ប្រភេទអគ្គិសនី EREV ជាការផលិតរួមគ្នាលើកដំបូងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យប្រទេសចិនគឺ Huawei គ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥១២៨ មម និងប្រវែងកម្លាតកង់មុខ-ក្រោយ ៣០០០ មម បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ រួមទាំងអាគុយទំហំ ៥៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី គាំទ្រដោយប្រព័ន្ធសាកថ្ម 800v platform ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ គំរូរថយន្ត The 1 Concept ក៏បានបំពាក់នៅបច្ចេកវិទ្យា “GAC Super Range Extension” ថ្មី ដោយប្រើ AI ជំនួយទៅដល់ប្រព័ន្ធ Start/Stop engine អាចកាត់បន្ថយសំឡេងរំខាន និងភាពរំញ័រ ៣០% ក៏ដូចជាកាត់បន្ថយនៅកម្រិតស៊ីប្រេង ១៥%, ចំងាយបើកបរដោយប្រើអគ្គិសនីសុទ្ធត្រូវបានកើនឡើង ១២% ហើយឧប្បត្តិហេតុនៃកង្វះថាមពល SoC ទាបគឺជិត ០% ។

សម្រាប់រូបរាងផ្នែកខាងក្រៅ ត្រូបបានប្រើភាសារចនាជំនាន់ទី ៣ របស់ GAC ឲ្យឈ្មោះថា “Hidden Edge in Run” ដោយផ្នែកខាងមុខ​ប៉ាណាទំហំធម ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ឡូហ្គោត្រូវបានហ៊ុំព័ទ្ធដោយអំពូល LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។ ចំពោះនៅផ្នែកខាងក្នុង មានអេក្រង់កំសាន្ត touchscreen អាចប្រើប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Qiankun ADS 3.0 របស់ក្រុមហ៊ុន Huawei ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម