រថយន្ត Lexus GS និង GS F នឹងត្រូវបញ្ឈប់ការផលិតនាខែសីហានេះ ដោយមិនមានរថយន្តណាចូលមកជំនួសតំណែងវានៅឡើយទេ។ ជាមួយការចែកផ្លូវពី GS នេះ ម៉ាករថយន្តប្រណីតរបស់ជប៉ុនបានធ្វើការបញ្ចុះតម្លៃសម្រាប់ម៉ូដែល GS F ឆ្នាំ ២០២០ ដែលលក់នៅអាមេរិក។
GS F ស៊េរីឆ្នាំ ២០២០ ដែលមានប្រើម៉ាស៊ីន V8 នាក្នុងខែឧសភានេះគឺមានបញ្ចុះតម្លៃរហូតដល់ ៦ពាន់ដុល្លារ សម្រាប់រដ្ឋជាច្រើន។ រថយន្ត Lexus GS F ឆ្នាំ ២០២០ គឺមានតម្លៃដើមចេញពីរោងចក្រ ៨៥ ០១០ដុល្លារ ដូចនេះជាមួយការបញ្ចុះតម្លៃនេះធ្វើឲ្យតម្លៃមាននៅក្រោម ៨ម៉ឺនដុល្លារ។
គួរដឹងថា Lexus សម្រេចចិត្តឈប់ផលិតរថយន្តម៉ូដែល GS ក៏ដោយសារតែចំនួនលក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនកាក់កបឡើយ ពោលគឺមានចំនួនតិច៕