[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅអាគុយប្រភេទ Solid-state battery នៅក្នុងឆ្នាំ ២០២៧ បើយោងតាមគេហទំព័រ Motor1 ។
ក្នុងនោះ Toyota បាននិយាយនៅក្នុងសិក្ខាសាលាវិនិយោគមួយក្នុងប្រទេសឥណ្ឌាដោយបញ្ជាក់ថា បច្ចេកវិទ្យាអាគុយនេះនឹងក្លាយជាការពិតក្នុងរយៈពេល ២ ឆ្នាំខាងមុខចាប់ពីពេលនេះទៅ ដោយអាគុយនេះ និងបំពាក់ទៅលើរថយន្តអគ្គិសនី ដែលអាចសាកថ្មីបានពី ១០% ទៅ ៨០% ប្រើរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ និងសាកថ្មពេញម្តងអាចបើកបរបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ ។
ជាមួយនេះ លោក Vikram Gulati នាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Kirloskar Motor ប្រទេសឥណ្ឌា បានបញ្ជាក់បន្ថែមថា ចម្ងាយនៃការបើកបររបស់អាគុយ solid-state battery អាចនឹងបើកបរបានចម្ងាយដល់ ១ ២០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕