[បរទេស] រថយន្ត Lexus GX 460 sports ស៊េរីឆ្នាំ ២០២២ ជាប្រភេទរថយន្តដែលប្រើប្រាស់គ្រោងឆ្អឹងចាស់ជាងគេនៅក្នុងផ្នែករថយន្ត SUV ប្រណីត ដែលប្រើតាំងពីឆ្នាំ ២០១២ ។ ឥឡូវនេះ រថយន្តនេះ ត្រូវបានគេយកធ្វើតេស្តបើករបរនៅលើផ្លូវក្នុងចម្ងាយ ៣ ២១៨ គីឡូម៉ែត្រ ដោយមើលឃើញថារថយន្តនេះនៅតែជាគូប្រជែងដែលសក្ដិសមបំផុតសម្រាប់រថយន្តប្រភេទ SUV ស៊េរីថ្មីៗផងដែរ។
Lexus GX 460 បំពាក់ម៉ាស៊ីនចំណុះ ៤,៦ លីត្រ V8 អាចផលិតកម្លាំងបាន ៣០១ សេះ និងកម្លាំងរមួល ៤៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប្រភេទបើកបរប៉ុង២ ដោយវិលកង់ទាំងអស់។ វាមានតួខ្លួន body-on-frame chassis ប៉ុន្តែក៏មានប្រព័ន្ធ suspension ដែលអាចកែសម្រួលបាន និងផ្នែកសម្រាប់បើកបរលើផ្លូវពិបាក ឬ Off-Road ផងដែរ។
គួរឲ្យដឹងថា រថយន្តនេះនៅតែជារថយន្ត Lexus ស៊េរីខ្ពស់ដែលមានតម្លៃ ៦០,០០០ ដុល្លារសម្រាប់ទីផ្សារអាមេរិកខាងជើង ហើយនៅតែអាចប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ SUV ផ្សេងទៀតនៅក្នុងតម្លៃដូចគ្នាផងដែរ។ បន្ថែមពីនេះ ក៏អាចយកទៅប្រៀបធៀបជាមួយរថយន្ត Genesis GV80, Volvo XC90 និង Mercedes-Benz GLE ស៊េរីថ្មីៗចុងក្រោយផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តប្រភេទ SUV ដូចជា Hyundai Palisade, Lincoln Aviator, និង Cadillac XT6 ក៏ចង់បានចំណែកទីផ្សារដែលចែករំលែកជាមួយ GX ផងដែរ។ ដោយរថយន្តប្រកួតប្រជែងទាំងនេះចង់ផ្តល់បន្ថែមលក្ខណៈពិសេសៗជាច្រើនដែល GX ដែលមិនមានទៀតផង៕