ជើងឯករថយន្តល្បឿនលឿនបំផុតលើពិភពលោក SSC Tuatara រងការខូចខាតយ៉ាងធ្ងន់ធ្ងរ កំឡុងពេលកំពុងធ្វើដំណើរទៅរកកំណត់ត្រាថ្មី (មានវីដេអូ)

ជើងឯករថយន្តមានល្បឿនលឿនបំផុតលើពិភពលោក SSC Tuatara បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពី រថយន្តដែលបានដឹកខ្លួនក្រឡាប់នៅរដ្ឋ Utah។

រូបភាព និងវីដេអូនៃរថយន្ត Hypercar ល្បឿនលឿននេះ ដែលបានខូចខាតត្រូវបានផ្ញើរទៅកាន់គេហទំព័រ The Drive ដោយបានរាយការណ៍ថា រថយន្តនេះកំពុងធ្វើដំណើរទៅកាន់រដ្ឋ Florida ក្នុងការតាមរកកំណត់ត្រាឯកទគ្គកម្មល្បឿនលឿនបំផុតមួយទៀត។ ជាអកុសលរថយន្ដកំពុងដឹកខ្លួនត្រូវបានបុកដោយខ្យល់គួចខ្លាំងនៅលើផ្លូវ Interstate 15 ក្បែរក្រុង Salt Lake ដោយធ្វើឲ្យក្រឡាប់ និងបង្កការខូចខាតយ៉ាងដំណំទាំងឡានដឹកទំនិញ និងរថយន្ត SSC Tuatara ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្លែងជាមួយ The Drive លោក Jerod Shelby បាននិយាយថាការខូចខាតរបស់ Tuatara គឺមានតែគ្រឿងបរិក្ខាខាងក្រៅទេហើយការជួសជុលត្រូវបានកំពុងអនុវត្ត ដោយកន្លែងខ្លះត្រូវផ្លាស់ប្តូរថ្មី។ លោក Shelby បានបន្ថែមទៀតថា ចំពោះការខូចខាតនេះយើងគិតថាវានឹងធ្ងន់ធ្ងរ ប៉ុន្តែវាមិនមែនបែបនឹងឡើយ។ យើងកំពុងធ្វើការជួសជុលហើយជាសំណាងល្អវាមិនបានប៉ះតួ, ប្រព័ន្ធជើងក្រោម ឬប្រព័ន្ធ Suspension។

ទោះបីជាមានការខូចខាតក៏ដោយ ប៉ុន្តែលោក Shelby បានឲ្យដឹងថា កំណត់ត្រាល្បឿនលឿនថ្មីមួយទៀត ត្រូវបានរំពឹងថានឹងកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

រថយន្ត SSC Tuatara គឺជារថយន្តតែមួយគត់ដែលបានកាន់កំណត់ត្រា សម្រាប់រថយន្តមានល្បឿនលឿនបំផុតលើពិភពលោក ដែលអាចមានល្បឿនអតិបរមា ៤៥៥,៣ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីខែមករា, ល្បឿនអតិបរមា ៤៤៧,២ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីឆ្នាំ ២០១៧ និងបន្តបង្កើតកំណត់ត្រាថ្មី ក្នុង ល្បឿនអតិបរមា ៤៨២ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីឆ្នាំ ២០២០កន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម