រថយន្តភីកអាប់ Chevrolet Silverado បានឡើងកាន់កាប់តំណែងជារថយន្តភីកអាប់លក់ដាច់បានច្រើនលំដាប់ទីពីរនៅសហរដ្ឋអាមេរិក ដោយអាចលក់ចេញបានសរុប ៥៩៥ ០៩៤គ្រឿង ពេញមួយឆ្នាំ ២០២០។
អតីតជើងឯកលេខពីរគឺ Ram បានធ្លាក់តំណែងមកនៅលេខ៣ ដោយអាចលក់រថយន្តបានចំនួន ៥៦២ ៦៧៦គ្រឿង ក្នុងរយៈពេល ១២ខែនៃឆ្នាំ ២០២០។ ចំណាត់ថ្នាក់លេខ១ នៅតែបានទៅលើរថយន្ត F-Series ដែលលក់ចេញបានសរុប ៧៨៧ ៤២២គ្រឿង។
ចំពោះចំណាត់ថ្នាក់លេខ ៤ គឺបានទៅលើ GMC Sierra ដែលលក់ចេញបាន ២៥៣ ០១៦គ្រឿង, លេខ៥បានទៅលើ Tundra របស់ Toyota ដែលលក់បាន ១០៩ ២០៣គ្រឿង និងលេខ៦ បានទៅលើរថយន្ត Nissan Titan ជាមួយចំនួនលក់ ២៦ ៤៣៩គ្រឿង៕