
[បរទេស] បន្ទាប់ពីប្រកាសសម្ព័ន្ធភាពបន្ថែមជាមួយក្រុមហ៊ុន Xiaomi, Huawei និង Momenta ក្នុងការអភិវឌ្ឍន៍រថយន្តជំនាន់ក្រោយរួមគ្នា ខណៈពេលនេះ ក្រុមហ៊ុន Toyota បានពង្រីកបណ្តាញអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Hongqi ដែលស្ថិតក្រោមក្រុមហ៊ុន FAW បន្ថែមពីលើដៃគូដែលមានស្រាប់ដូចជា GAC និង BYD ក្នុងការធ្វើមូលដ្ឋានីយកម្មរបស់ខ្លួន នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍រួមគ្នារបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសជប៉ុននេះ នឹងផលិតនៅម៉ូដែលបន្ថែមដូចជា RAV4, Highlander និង Sienna នៅប្រទេសចិន ហើយរំពឹងថាប្រើប្រាស់នៅគ្រោងឆ្អឹង TNGA-K platform ប្រើប្រាស់ថាមពលអគ្គិសនី លាយសាំង EREV ជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗដែលផ្គត់ផ្គង់ដោយដៃសហការរបស់ខ្លួននៅប្រទេសចិន។
គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទាំងនេះ ត្រូវបានគេរំពឹងថានឹងបង្កើតមូលដ្ឋានគ្រឹះនៃយុទ្ធសាស្រ្តរបស់ Toyota ក្នុងការរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារប្រទេសចិនរហូតដល់ឆ្នាំ ២០២៧ ៕