ជ្រើសរើសរវាងម៉ូតូ Peugeot Django និង Vespa Primavera តើមួយណាសក្តិសមសម្រាប់អ្នក?

នៅពេលនិយាយអំពីការជ្រើសរើសម៉ូតូស្កូតឺ ការសម្រេចចិត្តរបស់អ្នកអាចនិងមានភាពលំបាក។ ទោះជាយ៉ាងណាមាន ម៉ូឌែលម៉ូតូដែលលេចធ្លោចំនួនពីរសម្រាប់អ្នកធ្វើការពិចារណានោះគឺ Peugeot Django 150 និង Vespa Primavera Classic 150 ដែលផ្តល់ជូនអ្នកជិះនូវលក្ខណៈពិសេស និងរចនាបថស្អាតៗជាច្រើន។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការប្រៀបធៀបម៉ូតូទាំងពីរនេះទៅលើចំណុចផ្សេងៗ ដើម្បីអាចឲ្យអ្នកជិះបានសម្រេចចិត្តបានកាន់តែច្បាស់ពាក់ព័ន្ធនឹងចំណុចទាំងនេះដូចជា ការរចនា លក្ខខណ:ពិសេស កន្លែងផ្ដល់សេវាកម្មជួសជុល គ្រឿងបន្លាស់ និងតម្លៃ៖

Peugeot Django 150

១) ការរចនា៖ រូបរាងស្រស់ស្អាត ទំនើបនិងទាន់សម័យ៖

ម៉ូតូស្កូតឺទាំងពីរមានការរចនាប្លែកពីគ្នាដែលបំពេញតាមរសជាតិបែបផ្សេងៗពីគ្នា។ ម៉ូតូ Peugeot Django 150 ចាប់យកសោភ័ណភាពបែបម៉ូតូប្រទេសបារាំងជាមួយនឹងរចនាបថ neo-retro ដ៏ទាន់សម័យ។ រចនាប័ទ្ម Django ត្រូវបានបំផុសគំនិតពីការប្រើប្រាស់ស្ទាយនៅលើវិថីទីក្រុងប៉ារីសក្នុងអំឡុងឆ្នាំ ១៩៥០។ ការតុបតែងជាមួយដែក Chrome ចំពាក់កណ្តាលតួរម៉ូតូ  កែបរបស់ Django មានទំហំធំទូលាយ វែង មានផាសុកភាព និងងាយស្រូលអង្គុយ។ នាំមកនូវរសជាតិនៃជម្រើស ៦ ពណ៌ដូចជា Adventure Green, Deep Ocean Blue, Dragon Red, Milky white, Matte Black និង Racing Green ធ្វើអោយអតិថិជនមានជម្រើសច្រើនក្នុងការជ្រើសរើស។ ម៉ូតូ Django ផ្ដល់ឲ្យអ្នកនូវផ្នែកមួយនៃជម្រើស​ក្នុងការប្រើប្រាស់ស្ទាយដ៏ល្អជាមួយ Logo រូបតោដ៏មានអំណាច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Peugeot Django 150

ចំណែកឯម៉ូតូ Vespa Primavera Classic 150 វិញផ្តល់នូវការបញ្ចូលគ្នានៃការរចនាបែបបុរាណពីប្រទេសអ៉ីតាលី និងភាពប្លែកពីគេដែលមនុស្សគ្រប់គ្នាស្គាល់ព្រមទាំងទទួលបានការគាំទ្រផងដែរ ជាមួយនឹងការរចនាកែបដែលមានទំហំតូច និងតួខ្លួនតូចផងដែរ។ លើសពីនេះមានជម្រើសពណ៌ចំនួន ៣ ដូចជា White Innocenza, Green Relax និង Grey Materia។ ខណៈពេលដែលម៉ូតូស្កូតឺទាំងពីរផ្ដល់នូវសោភ័ណភាពដ៏ពិសេសរៀងៗខ្លូន តែសម្រាប់ម៉ូតូ Peugeot Django ផ្តល់នូវជម្រើសកាន់តែច្រើនជាមួយពណ៍របស់វា នឹងភាពទំនើបទាន់សម័យនៃរចនាប័ទ្ម។

Vespa Primavera Classic 150

២) លក្ខណ:ពិសេស៖

នៅក្នុងលក្ខណៈបច្ចេកទេស ម៉ូតូស្កូតឺទាំងពីរផ្តល់ជូននូវលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ដែលផ្តោតលើសុវត្ថិភាព និងដំណើរការរបស់វា។ Vespa Primavera Classic 150cc បំពាក់នូវម៉ាស៊ីន 4-stroke, ស៊ីឡាំងមួយ, SOHC, 3-valve, ដំណើរការដោយសាំង, បំពាក់ប្រព័ន្ធបញ្ចុះកម្តៅ air-cooled, ចំណុះធុងសាំង 8លីត្រ និងការអនុលោមតាមស្តង់ដារការបំភាយឧស្ម័ន Euro 3 ។

Peugeot Django 150

បើសម្រាប់ Peugeot Django 150 វិញត្រូវបានបំពាក់ជាមួយនឹងមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជា ផ្ទាំងគ្រប់គ្រងពាក់កណ្តាលឌីជីថល កម្លាំងម៉ាស៊ីន 150cc,  បំពាក់ប្រព័ន្ធបញ្ចុះកម្តៅ air-cooled, ចង្កៀងមុខ LED ធានាការបើកបរប្រកបដោយសុវត្ថិភាព, ហ្វ្រាំងឌីសជាមួយប្រព័ន្ធ ABS, ចំនុះធុងសាំងដ៏ច្រើនចំនួន ៨,៥ លីត្រ និងការអនុលោមតាមស្តង់ដារការបំភាយឧស្ម័ន Euro 4 គឺ ជាទូទៅ Django គិតគូរយ៉ាងហ្មត់ចត់ទៅផល់ប៉ះពាល់ដល់បរិស្ថានជាង បើប្រៀបធៀបទៅនឹងស្តង់ដារអឺរ៉ូ ៣ ។ លើសពីនេះមានលក្ខណៈពិសេសដូចជាសោរសុវត្ថិភាពដោយប្រើប្រាស់Chip និងរន្ធសាក USB 12V ផងដែរ។ ម៉ូតូស្កូតឺទាំងពីរដំណើរការបានល្អក្នុងទិដ្ឋភាពផ្សេងៗគ្នា ដោយឡែក Peugeot Django ផ្តោតខ្លាំងទៅលើសុវត្ថិភាព និងភាពងាយស្រួលប្រើប្រាស់ជាង ផ្តល់ឱ្យវានូវចំណុចប្រសើរសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។

Peugeot Django 150

៣) មជ្ឈមណ្ឌលផ្ដល់សេវាកម្មជួសជុល និងគ្រឿងបន្លាស់៖

ការផ្តល់សេវាកម្ម និងការសម្រមសម្រួលពីក្រុមហ៊ុនគឺជាកត្តាសំខាន់ដែលត្រូវពិចារណានៅក្រោយពេលទិញម៉ូតូស្កូតឺរួច។ ម៉ូតូ Peugeot Django 150 ផ្តល់នូវភាពជឿរទុកចិត្តជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម (Service Center) ដែលយកចិត្តទុកដាក់ ភាពអាចរកបានគ្រប់គ្រឿងបន្លាស់របស់ Django និងការធានារយៈពេល ២ ឆ្នាំ។ ជាមួយនឹងអ្នកបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈ និងគ្រឿងបន្លាស់ពិតប្រាកដនៅក្នុងដៃ គ្រប់ម្ចាស់ Django អាចរីករាយនឹងការថែទាំ និងជួសជុលដោយមិនមានការបារម្ភអ្វីឡើយ   ។ ដូចគ្នានេះដែរ Vespa Primavera Classic 150 សង្កត់ធ្ងន់លើការផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបន្លាស់មានគុណភាពផងដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជឿជាក់ក្នុងអំឡុងពេលធ្វើដំណើរជាមួយនឹងការធានារយៈពេល ២ ឆ្នាំ។ ខណៈពេលដែលម៉ាកទាំងពីរផ្តល់អាទិភាពដល់ការគាំទ្រចំពោះអតិថិជន ម៉ូតូ​ Peugeot Django ក៏មានការផ្កល់ជួនសេវាកម្មថែទាំម៉ូតូសម្រាប់អតិថិជនដំបូងដោយឥតគិតថ្លៃចំនួន ២ ដងផងដែរមានដូចជា ប្រេងម៉ាស៊ីន + Gear Oil + Labor សម្រាប់ ៥០០ គីឡូម៉ែត្រ និង ២ ៥០០ គីឡូម៉ែត្រដំបូង គឺល្អបំផុតសម្រាប់អ្នកចង់ក្លាយជាម្ចាស់របស់ម៉ូតូ Django។

Vespa Primavera Classic 150

៤) តម្លៃ៖

ម៉ូតូ Peugeot Django 150 នាំមុខគេនូវតម្លៃសមរម្យ ដែលមានតម្លៃ ៣ ៥០០ ដុល្លារ ($3,500) បើប្រៀបធៀបទៅនឹង Vespa Primavera Classic 150 ដែលមានតម្លៃប្រហាក់ប្រហែល ៤ ០៥០ ដុល្លារ ($4,050) ។ ថ្វីត្បិតតែតម្លៃទាបក៏ដោយក៏ Django នៅតែមានគុណភាព និងរចនាបថនៅតែល្អឥតខ្ចោះ។

Vespa Primavera Classic 150

ដូច្នេះហើយ ម៉ូតូ Peugeot Django 150 ក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកជិះដែលស្វែងរកតម្លៃសមរម្យ រចនាប័ទ្មស្អាតល្អគ្មានពី លក្ខណៈពិសេសកម្រិតខ្ពស់ និងការគាំទ្រសេវាកម្មជួសជុលដែលអាចទុកចិត្តបាន។ ផ្តល់នូវបទពិសោធន៍ជិះដែលមិនអាចប្រៀបផ្ទឹមបាន ដែលកំណត់វាជាជម្រើសមុនគេនៅក្នុងការជ្រើសរើស ៕

Vespa Primavera Classic 150
ផ្ទាំងផ្សាយពាណិជ្ជកម្ម