ឈ្វេងយល់ចំណុចពិសេសអគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស ជាទីកន្លែងដ៏ប្រណិតផ្ដល់ជូនបទពិសោធន៍លើសពីការរំពឹងទុក

ឡិច ស៊ឺស ខេមបូឌា បានអបអរសាទរសមិទ្ធផលដ៏ធំមួយ ជាមួយការបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញដំបូង ដែលមានទីតាំងលើមហាវិថីសម្ដេចតេជោហ៊ុនសែន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដែលមានការចូលរួមជាកិត្តិយសពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន រួមទាំងម្ចាស់ធុរកិច្ចជាច្រើនរូប គឺជាការបើកទំព័រថ្មីនៃការពង្រីកខ្លួនរបស់ ឡិចស៊ឺស ចូលមកកាន់ទីផ្សារដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍។

អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស ដំបូងនៅកម្ពុជា មានលក្ខណៈពិសេសខុសប្លែកពីហាងលក់រថយន្តទូទៅ ដោយអគារនេះបានឆ្លុះបញ្ចាំងនូវផ្នត់គំនិត នៃការឌីហ្សាញដ៏ល្បីល្បាញរបស់ ឡិច ស៊ឺស ឈ្មោះថា ”L-finesse”។ ផ្នត់គំនិតនេះ បង្កើតឡើងដោយក្រុមអ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ ដែលវាគឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនា និងបច្ចេកវិទ្យាឈានមុខ ជាមួយនឹងភាពល្អិតល្អន់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពាក្យថា “Finesse” នេះដែរ សម្ដៅទៅដល់គោលការណ៍ដ៏យូរលង់មួយនៃបដិសណ្ឋារកិច្ច និងសិល្បៈរបស់ជប៉ុន ដែលវាក៏មានសមត្ថភាពវិវត្តន៍ទៅជាគោលគំនិតដែលប្រកបដោយភាពរស់រវើក។ ផ្នត់គំនិត ”L-finesse” នេះបានអនុវត្តន៍ទៅលើការរចនាអគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស នៅកម្ពុជា ដែលមានការលាយបញ្ចូលនូវសម្បត្តិវប្បធម៌ និងអរិយធម៌ ដែលជាការបង្ហាញការឲ្យតម្លៃចំពោះសម្បត្តិបេតិកភណ្ឌដ៏រស់រវើករបស់កម្ពុជា។

ជាក់ស្ដែង នៅផ្នែកខាងមុខនៃអគារនេះបានប្រើប្រាស់ការឌីហ្សាញដែលបំផុសគំនិតចេញពីក្បាច់រាំនៃរបាំអប្សរា ខណៈដែលការតុបតែងជញ្ជាំងផ្នែកខាងក្នុងបានរំលេចនូវសូត្រមាសខ្មែរ ដែលជាប្រពៃណីដ៏យូរលង់មួយ។

ចំណែកឯកន្លែងទទួលសេវាកម្មអតិថិជនឯណោះវិញ មានជាការតាំងបង្ហាញនូវល្ខោនស្រមោលស្បែកធំ ដែលមានឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។

អ្នកតំណាងឲ្យក្រុមហ៊ុន SOMA Construction & Development ដែលជាក្រុមហ៊ុនរចនាអគារតាំងបង្ហាញនេះ បានលើកឡើងថា ៖ “មហិច្ឆតារបស់យើង គឺចង់លើកស្ទួយ និងលើកកម្ពស់ក្នុងការទទួលស្គាល់ជាសកលលោកនូវវប្បធម៌កម្ពុជា ដែលក្នុងនោះ ឡិចស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់។ អគារតាំងបង្ហាញរថយន្តមួយនេះបានបង្ហាញឲ្យឃើញអំពីស្មារតីប្ដេជ្ញារបស់ ឡិច ស៊ឺស ក្នុងការឈានជើងចូលទីផ្សារក្នុងស្រុក និងបង្ហាញថាម៉ាកសញ្ញាលំដាប់ពិភពលោក ដូចជា ឡិច ស៊ឺស អាចទទួលយកវប្បធម៌ក្នុងតំបន់ដោយរបៀបណា។”

គួរដឹងថា អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស បានបែងចែកជាបីទីតាំងផ្សេងៗគ្នាសម្រាប់បម្រើសេវាកម្មចាប់តាំងពីពេលចាប់អារម្មណ៍ដំបូង រហូតដល់ការជាវរថយន្ត ដោយតំបន់នីមួយៗបានផ្ដោតសំខាន់លើការចូលរួមយ៉ាងជិតស្និទ្ធជាមួយអតិថិជនក្នុងដំណើរនៃការធ្វើជាម្ចាស់រថយន្ត ឡិច ស៊ឺស។

នៅពេលចូលដល់អគារតាំងបង្ហាញដំបូង លោកអ្នកនឹងចាប់អារម្មណ៍លើទេសភាពដ៏ខៀវស្រងាត់ដែលអាចមើលឃើញឆ្លុះតាមរយៈជញ្ជាំងកញ្ចក់ដ៏ខ្ពស់ស្រឡះ បូករួមនឹងការចាំងចូលនៃពន្លឺធម្មជាតិ បង្កើតបានជាអារម្មណ៍ទទួលស្វាគមន៍ដ៏កក់ក្ដៅ។ កាន់តែពិសេសនោះគឺ អតិថិជនត្រូវបានស្វាគមន៍ដោយក្លិនក្រអូបឈ្ងុយបែបខ្មែរ រួមជាមួយអាហារសំរន់ដែលមានផ្ដាច់មុខតែនៅ ឡិច ស៊ឺស ប៉ុណ្ណោះ។

ចូលទៅដល់ខាងក្នុងបន្តិចទៀត អតិថិជននឹងទៅដល់បន្ទប់ VIP ជាទីកន្លែងដ៏ស្ងប់ស្ងាត់ដែលមានបំពាក់នូវគ្រឿងបរិក្ខារប្រៀបដូចជាការិយាល័យ ដែលនៅទីនេះអតិថិជនអាចប្រើប្រាស់បានសម្រាប់ការប្រជុំ ឬការណាត់ជួបសំខាន់ណាមួយ ដោយគ្រាន់តែជូនដំណឹងជាមុន។ អ្វីដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញារបស់ ឡិច ស៊ឺស ក្នុងការផ្ដល់ជូនអតិថិជនលើសពីការរំពឹងទុកនោះ គឺការផ្ដល់ជូននូវសេវាកម្មបម្រើភេសជ្ជៈដែលតម្រូវតាមចំណង់ចំណូលចិត្តអតិថិជន រួមជាមួយនឹងអាហារប្រកបដោយឱជារស។

លោកស្រី ប៊ុន ចាន់តារារ័ត្ន នាយិកាប្រតិបត្តិ នៃ ឡិច ស៊ឺស ខេមបូឌា  បានលើកឡើងអំពីមហិច្ឆតារបស់ ឡិច ស៊ឺស បែបនេះថា ៖ “អគារតាំងបង្ហាញនេះជាការសបញ្ជាក់អំពីស្មារតីប្ដេជ្ញារបស់យើងក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យទៅដល់អតិថិជន។ វា (អគារតាំងបង្ហាញ) តំណាងឲ្យការយកចិត្តទុកដាក់របស់យើងចំពោះ   ម៉ាកសញ្ញា ឡិច ស៊ឺស អន្តរជាតិ ក៏ដូចជាការយល់ដឹងអំពីទីផ្សារក្នុង ស្រុក។”

លោកស្រី ប៊ុន ចាន់តារារ័ត្ន នាយិកាប្រតិបត្តិ នៃ ឡិច ស៊ឺស ខេមបូឌា

ក្រុមការងារបម្រើសេវាកម្មរបស់ ឡិច ស៊ឺស ដែលប្រកបដោយជំនាញខ្ពស់លើសេវាកម្មក្រោយការលក់ អាចធានាបានថាគ្រប់រថយន្តនឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។ បន្ទប់រង់ចាំនៃយានដ្ឋានក្នុងអគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស អាចឲ្យអតិថិជនមើលឃើញអំពីដំណើរការនៃការផ្ដល់សេវាកម្មរថយន្តរបស់ពួកគេ ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ ឡិច ស៊ឺស ខេមបូឌា ទាំងលើតម្លាភាព ទាំងលើគុណភាព។

សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ៦០ម៉ែត្រ ឈ្វេងយល់កាន់តែច្បាស់អំពីការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃម៉ាក ឡិច ស៊ឺស ជាមួយនឹងសម្បត្តិវប្បធម៌ដ៏ផូរផង់របស់កម្ពុជា។

ចាប់ផ្ដើមអភិជនភាពដ៏អស្ចារ្យរបស់លោកជាមួយ ឡិច ស៊ឺស ខេមបូឌា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម