ញាក់សាច់! ការលក់រថយន្តតាមអនឡាញនៅប្រទេសកូរ៉េក្នុងឆ្នាំ២០២៤ នេះ អាចនឹងមានតម្លៃលក់សរុបប្រហែល ៣,៧ពាន់លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្មរបស់ប្រទេសកូរ៉េ បានប្រកាសថា ការលក់រថយន្តតាមអនឡាញរបស់ខ្លួនកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលនឹងអាចឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ នេះ ជាមួយនឹងតម្លៃលក់សរុបប្រហែល ៣,៧ពាន់លានដុល្លារ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េបានបង្ហាញកាលពីថ្ងៃអាទិត្យថា ការលក់ររថយន្តតាមអ៊ីនធឺណិតបានកើនឡើង ៤២,១ភាគរយ បើធៀបនឹងឆ្នាំមុនឆ្នាំ២០២៣ ដែលចំនួនទឹកប្រាក់សរុបនៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤ នេះមានចំនួនស្មើនឹង ២,៣២ពាន់លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការកើនឡើងនេះ ត្រូវបានជំរុញដោយការលក់រថយន្តខ្នាតតូចប្រភេទ Crossover របស់ក្រុមហ៊ុន Hyundai គឺ Hyundai Casper ដែលចេញលក់ជាផ្លូវការចាប់តាំងពីឆ្នាំ២០២១ និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន។ ទន្ទឹមនឹងនេះដែលរថយន្ត Hyundai Casper គឺលក់តែតាមអនឡាញប៉ុណ្ណោះក្នុងប្រទេសកូរ៉េ ហើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន Hyundai បានលក់រថយន្តនេះបានច្រើនជាង ១៣០ ០០០ គ្រឿង ដែលជាកត្តាសំខាន់ក្នុងការកើនឡើងនៃការលក់រថយន្តតាមបណ្តាញអ៊ីនធឺណិតនៅកូរ៉េខាងត្បូង រួមផ្សំជាមួយការជឿទុកចិត្តរបស់អ្នកប្រើប្រាស់លើគុណភាព និងភាពងាយស្រួលនៃការប្រើប្រាស់។

ចំណែកការលក់រថយន្ត Hyundai Casper ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤ នេះ បានកើនឡើង ១,៤ភាគរយ ហើយចំនួនសរុបនៃរថយន្តដែលលក់បានគឺ ២៨ ៧៨៤ គ្រឿង។

គួរឲដឹងថា មិនមែនមានតែក្រុមហ៊ុន Hyundai ប៉ុណ្ណោះនោះទេ ដែលបានចូលរួមក្នុងការផ្តល់ជម្រើសទិញរថយន្តតាមប្រព័ន្ធអ៊ីនធឺណិត ខណៈដែលក្រុមហ៊ុនផលិតរថយន្តបរទេសដូចជា Tesla, BMW និង GM Korea ក៏បានចូលរួមសកម្មដែរ។ ក្នុងនោះ ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំជាងគេនៅលើពិភពលោកក៏បានឆ្លៀតឱកាសនេះដើម្បីពង្រីកទីផ្សាររបស់ខ្លួនផងដែរ ដោយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ការលក់រថយន្តរបស់ Tesla នៅកូរ៉េខាងត្បូងតាមប្រព័ន្ធអ៊ីនធឺណិតបានកើនឡើងជាង ៦ដង ដែលស្មើនឹង ១៦ ៥០០ គ្រឿង ដែលធ្វើឱ្យ Tesla ក្លាយជាក្រុមហ៊ុនរថយន្តនាំចូលធំជាងគេទី៣ នៅក្នុងប្រទេសនេះ បន្ទាប់ពី BMW និង Mercedes-Benz។

គួរបញ្ជាក់ផងថា ចំពោះការលក់រថយន្តតាមអ៊ីនធឺណិត បានបង្កជាផលប៉ះពាល់ដល់ការលក់រថយន្តជជុះឬប្រើរួចហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបង្ហជាបញ្ហាដែលធ្វើឲមានការបាត់បង់ការងារ ការកាត់បន្ថយចំនួនបុគ្គលិក និងបញ្ហាជាច្រើន ប៉ុន្តែក្នុងនោះក្រុមហ៊ុន Hyundai បានដោះស្រាយបញ្ហានេះដោយពួកគេបានប្រើប្រាស់ក្រុមហ៊ុន Gwangju Global Motors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Hyundai និងរដ្ឋាភិបាលនៃទីក្រុង Gwangju ក្នុងការផលិតរថយន្តទាំងនេះដើម្បីលក់តាមប្រព័ន្ធអ៊ីនធឺណិត ដែលជាហេតុមិនធ្វើឲធ្វើឲមានការបាត់បង់ការងារ ឫការកាត់បន្ថយចំនួនបុគ្គលិកនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម