ញាក់សាច់! ក្រុមហ៊ុនមួយនេះ តែងខ្លួនអោយ Honda Civic ក្លាយជា Lamborghini Aventador SVJ

ពិតជាមានការភ្ញាក់ផ្អើលបន្ទាប់ពីក្រុមហ៊ុនកែច្នៃនៃប្រទេសឥណ្ឌាដែលមានឈ្មោះថា Dream Customs India បានធ្វើការបង្ហាញចេញនូវរថយន្តរថយន្ត Aventador SVJ ដែលជារថយន្តទទួលបានការកែចេញពី Honda Civic។

យោងតាមការចុះផ្សាយ រថយន្តនេះត្រូវបានប្រើពេល ២៥ថ្ងៃ ដើម្បីសម្រេចបាន ជាមួយសិក្សាទៅលើរូបរាង និងប្រព័ន្ធ Aerodynamic bodykit ដើម្បីវាមានភាពដូចគ្នានឹងរថយន្ត Aventador SVJ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយការកែច្នៃនេះ វាទទួលបានការបំពាក់ជាមួយ Bodykit ដែលដូចគ្នានឹងរថយន្ត Aventador SVJ, ចង្កៀងប្រភេទ LED, ស៊ីម៉ាំងភ្លោះក្លែងក្លាយខាងក្រោយ និងស្លាប (Rear Wing)។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកខាងក្នុង Dream Customs India បានឌីស្សាញតាប្លូថ្មី ដែលទទួលគំនិតពីរថយន្ត Sant’Agata Supercar រួមជាមួយចង្កូតថ្មីរបស់យីហោ Lamborghini និងអេក្រង់ Touchscreen នៅចំកណ្តាលផងដែរ។

សម្រាប់រថយន្តដែលត្រូវបានកែច្នៃនេះ គឺជារថយន្ត Honda Civic ជំនាន់ទី ៨ ដែលផលិតឡើងកំឡុងឆ្នាំ ២០០៥​ ដល់ ២០១២ បំពាក់ដោយម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤១សេះ បើប្រៀបធៀបជាមួយ Lamborghini Aventador SVJ ដំណើការដោយម៉ាស៊ីន ៦,៥លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំងរហូតដល់ ៧៥៨សេះឯណោះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងឡើយដែលក្រុមហ៊ុន Dream Customs India បានធ្វើការកែច្នៃអោយក្លាយជារថយន្ត Aventador តួរយ៉ាងកាលពីពេលកន្លងទៅ ក្រុមហ៊ុននេះក៏បានកែច្នៃរថយន្ត Honda Accord និង Honda Civic អោយក្លាយជារថយន្ត Aventador ពណ៌ទឹកក្រូចផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម