ញាក់សាច់! គូប្រជែង Tesla ចុះប៉ាតង់ឈ្មោះឡានថ្មី ៦ ម៉ូដែលទៀត

កាលពីដើមឆ្នាំនេះ នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian លោក RJ Scaringe បានប្រកាសថា ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញរថយន្តម៉ូដែលថ្មីចំនួន ៦ បន្ថែមទៀត នៅត្រឹមឆ្នាំ ២០២៥ ដើម្បីចូលរួមជាមួយម៉ូដែល R1T និង R1S ដែលនឹងត្រូវដឹកឲ្យអតិថិជននៅខែកញ្ញានេះ។

ឥឡូវនេះ ក្រុមហ៊ុន Rivian ដែលជាគូប្រជែងមួយរបស់ Tesla បានចុះប៉ាតង់ឈ្មោះ R3S, R4s, R5S, R3T, R4T និង R5T ថ្មី ជាមួយការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក United States Patent And Trademark Office (USPTO)។ នេះបើយោងតាមការបង្ហោះមួយនៅលើវេទិកា Rivian Owners Forum។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈការចុះប៉ាតង់នេះនាំឲ្យគេជឿជាក់ថា ក្រុមហ៊ុន Rivian ពិតជានឹងបន្ថែមម៉ូដែលថ្មីក្នុងត្រកូលរថយន្តរបស់វា ដោយក្នុងនោះរួមមានទាំង រថយន្តប្រភេទ SUV និង ភីកអាប់។

យ៉ាងណាមិញ រថយន្តថ្មីទាំង ៦ ម៉ូដែលនោះ នឹងត្រូវផលិតដោយផ្អែកលើម៉ូដែល R1T និង R1S ដែលស្ទើរតែជារថយន្តដូចគ្នា គ្រាន់តែខុសប្រភេទតួខ្លយនប៉ុណ្ណោះ។ Rivian R1T មានប្រវែងកង់មុខទៅកង់ក្រោយវែងជាង និង ប្រវែងតួខ្លួនសរុបវែងជាងផងដែរ បើប្រៀបធៀបជាមួយ R1S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម