[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមព័ត៌មានថ្មីមួយ បានធ្វើការដាក់បង្ហាញពីតម្លៃនៃចង្កៀងក្រោយរបស់ភីកអាប់អគ្គិសនី GMC Hummer EV ដែលមានតម្លៃដល់ទៅជាង ៣ ០០០ ដុល្លារក្នុងមួយចំហៀង។ ខណៈដែល តម្លៃទាំងសងខាងនឹងមានតម្លៃដល់ទៅ ៦ ០៩០ ដុល្លារ ។
នេះបើយោងតាមគេហទំព័រ The Drive បានឲ្យដឹងថា តាមពិតចង្កៀងក្រោយនេះ មានតម្លៃជាង ៣ ០៤៥ ដុល្លារ ដែលបញ្ជាក់ពីតួលេខដូច តម្លៃបញ្ជីឈ្មោះរបស់ General Motors ។ ប៉ុន្តែបើបូកបញ្ចូលពន្ធ និងសេវាការដូរចង្កៀងក្រោយទាំងសងខាងនឹងត្រូវចំណាយអស់ជាង ៧ ០០០ ដុល្លារ។
មូលហេតុដែលចង្កៀងខាងក្រោយរបស់រថយន្តអគ្គិសនី GMC HUMMER EV មានតម្លៃថ្លៃ ដោយសារតែចង្កៀងខាងក្រោយរបស់រថយន្តភីកអាប់អគ្គិសនីនេះ មិនត្រឹមតែជាបំណែកនៃផ្លាស្ទិកពណ៌ក្រហម និងអំពូលភ្លឹបភ្លែតៗនោះទេ។ ប៉ុន្តែវាមានកម្មវិធី Hummer EV The Drive’s taillight control software and microprocessor បើកការបង្វិលប្រកបដោយប្រសិទ្ធភាព និងការបញ្ជាសង្គ្រោះបន្ទាន់ផ្សេងទៀត។
ជាការពិតណាស់ បច្ចេកវិទ្យាទាំងនេះមានភាពល្អិតល្អន់ និងមានតម្លៃថ្លៃ ហើយដោយសារតែការខ្វះខាតមីក្រូឈីប និងបញ្ហាគ្រឿងផ្គត់ផ្គង់បានធ្វើឲ្យមានតម្លៃថ្លៃជាងសម្រាប់ចង្កៀងក្រោយ រួមទាំងតម្លៃនៃ GMC HUMMER EV ដោយ០បច្ចុប្បន្ន ភីកអាប់ GMC HUMMER EVs ៧២៨ គ្រឿងត្រូវបានចែកចាយនៅឆ្នាំ ២០២២ ទោះបីជាមានការកក់ជិត ១០០ ០០០ គ្រឿង ក៏ដោយ៕