[បរទេស] តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានកើនឡើងដល់ជិត ៣០% ដែលស្មើនឹង ១ពាន់ពាន់លានដុល្លារក្នុងមូលធននីយកម្មទីផ្សារ បន្ទាប់ពីលោក Donald Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ។
ជាមួយគ្នានេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ជាង ៣២០ ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Musk កើនឡើងដល់ជាង ៣០០ ពាន់លានដុល្លារ។ លើសពីនេះ លោកក៏សង្ឃឹមថានឹងទទួលបាននៅតួនាទីសំខាន់នៅក្នុងរដ្ឋបាលរបស់លោក Trump ដែលមានសក្តានុពលដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាលដែលអាចត្រួសត្រាយផ្លូវសម្រាប់ស្តង់ដារយានយន្តស្វយ័តសហព័ន្ធ។
ជាមួយនោះ ឥឡូវនេះ Tesla បានចូលរួមជាមួយក្លឹបឥស្សរជននៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Nvidia, Microsoft, Google និង Apple ដែលត្រូវបានគេមើលឃើញថាការវាយតម្លៃរបស់ពួកគេកើនឡើងដោយសារតែការបង្កើនការវិនិយោគលើបច្ចេកវិទ្យា Ai និងជ័យជំនះចុងក្រោយរបស់ Trump ។
គួរបញ្ជាក់ផងដែរដា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានកខិតខំប្រឹងប្រែងយុទ្ធនាការក្នុងការស្វែងរកសំឡេងឆ្នោតដល់លោក Donald Trump ជាមួយនឹងការបរិច្ចាគយ៉ាងហោចណាស់ដល់ ១៣០ លានដុល្លារ ៕