កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុប (EU) បានប្រកាសបោះឆ្នោតដើម្បីដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន។
ក្នុងការបោះឆ្នោតដើម្បីដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននេះ ត្រូវបានធ្វើឡើងដោយមានប្រទេសចំនួន ២៧ បានចូលរួម ក្នុងនោះប្រទេសចំនួន១០ បានប្រកាសគាំទ្រការបោះឆ្នោតនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ និង ៤ប្រទេសផ្សេងទៀតបានបោះឆ្នោតប្រឆាំង ហើយចំនួន ១២ប្រទេសផ្សេងមានការអនុប្បវាទ។
គួរបញ្ជាក់ផងថា ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយបានរកឃើញថាប្រទេសចិនបានឧបត្ថម្ភធនឧស្សាហកម្មរបស់ខ្លួនដោយអយុត្តិធម៌។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនជាច្រើនក៏បានប្រកាសពិចារណាក្នុងការបើករោងចក្រនៅអឺរ៉ុប ផងដែរដើម្បីគេចពីការបង់ពន្ធកម្រិតខ្ពស់នេះ៕