ញាក់សាច់! ឡានប្រភេទ PHEV របស់ Chery មួយម៉ូដែលនេះ បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record…

[បរទេស] កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសថា រថយន្ត SUV កូនកាត់ Plug-in Hybrid ថ្មីរបស់ខ្លួនម៉ូដែល Fulwin T10 បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record ថ្មី ជារថយន្តប្រភេទ Plug-in Hybrid ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតនៅពេលមានសាំងពេញ និងថ្មពេញ ។

ដោយរថយន្តនេះបានធ្វើតេសបើកបេសាកល្បង ដោយចាប់ផ្តើមចេញពីទីក្រុង Shangri-La បានឆ្លងកាត់ទីក្រុង Kunming, Baise, Zhanjiang ហើយមកដល់ចំណុចចុងក្រោយ Zhuhai ដែលមានចម្ងាយជាង ២ ១០០ គីឡូម៉ែត្រ ដែលលើសពីកំណត់ត្រាដើមដល់ទៅ ៣០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តនេះ ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦១០ សេះ និងកម្លាំងរមួល ៩៦០ ញ៉ូតុនម៉ែត្រ និងអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ ។

គួរបញ្ជាក់ផងដែរថា រថយន្តរបស់ក្រុមហ៊ុន Chery នេះ មិន​មែន​ជា​រថយន្ត​ចិន​ដំបូង​គេ​ដែលទទួល​បាន​កំណត់​ត្រា​ពិភពលោក Guinness World Record នោះទេ ។ ដោយកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន Fang Cheng Bao របស់ BYD បានប្រកាសថារថយន្តប្រភេទ SUV Off-Road ម៉ូដែល Fang Cheng Bao Leopard 5 ប្រើ Plug-in Hybrid  របស់ខ្លួនបានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record  សម្រាប់ការបើកបរឡើងកម្ពស់ខ្ពស់បំផុត ដែលមានកម្ពស់ដល់ទៅ ៥,៩ ម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម