ញាក់សាច់! Bugatti Chiron ២ម៉ូដែលនៅ Rev Up Cambodia ថ្ងៃមុន តម្លៃក្បែរ ១០លានដុល្លារ

[ក្នុងស្រុក] កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍ Rev Up Beyond Supercar ដែលធ្វើឡើងនៅអាគារជីប ម៉ុង ថៅវើ ជាមួយការដាក់តាំងបង្ហាញនៅរថយន្ត supercar ដែលមានតម្លៃថ្លៃជាច្រើនគ្រឿង ក៏ដូចជារថយន្ត Bugatti Chiron ស៊េរីឆ្នាំ ២០១៨ និង Bugatti Chiron super sport ស៊េរីឆ្នាំ ២០២២ ដែលរួមបញ្ចូលគ្នាមានតម្លៃរហូតដល់ខ្ទង់ក្បែរ ១០លានដុល្លារ ។

សម្រាប់រថយន្ត Buggati Chiron ស៊េរីឆ្នាំ ២០១៨ មានតម្លៃលក់ខ្ទង់ ៥ ០០០ ០០០ ដុល្លារ ជាមួយតម្លៃបង់ពន្ធ ១ ២០០ ០០០ រៀលស្មើនឹង ៣០០ដុល្លារក្នុងមួយឆ្នាំ នឹងរថយន្ត supercar ដ៏កម្រដែលផលិតតែ ៥០០គ្រឿងប៉ុណ្ណោះនៅលើសកលលោក ដំណើរការដោយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងបាន ១៤៧៩ សេះ និងកម្លាំងរមួល ១៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៤វិនាទី និងមាន Top-speed ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Buggati Chiron Super Sport ស៊េរីឆ្នាំ ២០២២ មានតម្លៃលក់ខ្តង់ ៤ ០០០ ០០០ ដុល្លារ ជាមួយតម្លៃបង់ពន្ធផ្លូវ ២ ០០០ ០០០ រៀលស្មើនឹង ៥០០ដុល្លារក្នុងមួយឆ្នាំ នឹងរថយន្ត supercar ដ៏កម្រដែលផលិតតែ ៣០០គ្រឿងប៉ុណ្ណោះនៅលើសកលលោកដំណើរការដោយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងបាន ១៥៧៨ សេះ ខ្លាំងជាង Chiron ធម្មតា ១០០ សេះ  និងកម្លាំងរមួល ១៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៤វិនាទី និងមាន Top-speed ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ៕

គួរឲ្យដឹងថា សម្រាប់មហាព្រឹត្តិការណ៍ Rev Up Beyond Supercar លើសទី ២ នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចូលរួមក្នុងកម្មវិធីច្រើនកុះករផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម