[បរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបើកដំណើការអគារលក់រថយន្តថ្មីមួយនៅកំពង់ផែរបស់ប្រទេសអេស្បាញក្នុងរដ្ឋធានី Trinidad និង Tobago នៃតំបន់ Caribbean ហើយក្រុមហ៊ុននេះមានគម្រោងបើកសាខាលក់រថយន្តនេះជាបន្តបន្ទាប់ទៀត ពោលគឺ១០ទៀតនៅក្នុងប្រទេសនៃតំបន់នេះក្នុងឆ្នាំនេះ។
គួរឲដឺងដែលថា នៅពេលដែលបើកសម្ភោធជាផ្លូវការក្រុមហ៊ុន BYD បានដាក់តាំងនិងដាក់បង្ហាញនូវរថយន្តរបស់ខ្លួនជាច្រើនដូចជា BYD Atto 3, Seal, Dolphin និង E6 អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ BYD បានធ្វើការបង្ហោះរូបភាពរបស់ BYD Shark នៅលើគេហទំព័រផ្ទាល់ខ្លួនថែមទៀតផងដើម្បីអបអរសាទេភាពជាដៃគូសហការណ៏គ្នាជាមួយកម្មវិធីកីឡាបាល់ទាត់ Copa America ឆ្នាំ២០២៤។
អ្វីដែលគួរឲកត់សម្គាល់នោះគឺក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ នេះ (មករា – ឧសភា) BYD បានលក់រថយន្តបានសរុបចំនួន ១,៣លានគ្រឿង កើនឡើង ២៧ភាគរយបើធៀបនឹងឆ្នាំមុន ហើយចំពោះការលក់ចេញនៅក្រៅប្រទេសវិញមានតួលេខឈានដល់ ១៧៦,០០០គ្រឿងឯណ្ណោះ៕