[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសដាក់បង្ហាញចេញនូវ concept របស់រថយន្ត Chery Fulwin Jinyun ប្រភេទ MPV កូនកាត់អគ្គិសនី កៅអី ២ជួរ នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះការរចនា concept របស់រថយន្តនេះ មានការរចនាស្រដៀងនឹងគំរូរថយន្ត Hyundai Ioniq 9 ដែលមានការរចនាលក្ខណៈទាន់សម័យ ស្អាតប្លែក ដោយផ្នែកខាងក្រៅមានសភាពរលោយម៉ត់ខៃ ឥតទាក់ភ្នែក ដែលប្រើប្រាស់នូវដែកថែបចំនួន 2000MPa submarine-grade hot-rolled steel ជាង ៥៥ភាគរយ សម្រាប់ការរចនា ជាមួយនឹងការប្រើប្រាស់នូវថាសកង់ប្រភេទ aluminium alloy ។
ខណៈផ្នែកខាងក្នុងវិញ ត្រូវបានរចនាជាលក្ខណៈគិតពី ប្រណិភាព ផាសុខភាព និងសុវត្តិភាព ដែលមានបំពាក់ជាមួយពោងសុវត្ថិភាពជុំវិញរថយន្ត ប្រព័ន្ធ height-adjustable air suspension ប្រព័ន្ធ shock absorption system និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ CPilot5.0 ក៏ដូចជាអេក្រង់ភ្លោះលាតពេញផ្ទៃតាប្លូ ជាមួយចង្កូតឌីស្សាញថ្មី កៅអីពីរជួរដែលរចនាជាមួយពណ៌ mint អាចបង្វិលបាន 180° ខណៈដែលកៅអីជួរទីពីរគឺជាសាឡុង និងដំបូល Panoramic ទំហំ ១,៣ ម៉ែត្រការ៉េ ជាដើម៕