
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសដាក់បង្ហាញថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញទុកមុននៅរថយន្ត GAC Trumpchi S7 ប្រភេទ PHEV ចំនួនដល់ទៅ ១០ ២៥៨ គ្រឿងក្នុងរយៈពេល ១២ម៉ោងប៉ុណ្ណោះនៅក្នុងប្រទេសចិន ។
GAC S7 នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង EV+ modular architecture ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី មានកម្លាំងបានសរុប ២៦០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គីសនី និងសាំងរួមគ្នា អាចបើកបរបានចម្ងាយ ១១៥០ គីឡូម៉ែត្រ អាចសាកថ្មីឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ មានកម្រិតស៊ីប្រេង ៥,៧លីត្រ/១០០គ.ម ។
ផ្នែកខាងក្រៅមានប៉ាណាបិទជិត ចង្កៀងមុខ LED បញ្ចូលមុខងារ AI មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ រួមទាំងប្រព័ន្ធចាប់សញ្ញាលើដំបូល ដែលជំនួយដល់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្ត L2++ autonomous driving system កម្រិតទី ២ ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវមានកុងទ័រឌីជីថលទំហំ ៨,៨៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ កន្លែងសាកថ្មឥតខ្សែ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ២៧ អ៉ីញ និងអេក្រង់កម្សាន្ត touchscreen កម្រិត 3K ទំហំ ១៧,៣ អ៉ីញ នៅផ្នែកក្រោយ ។
គួរឲ្យដឹងថា រថយន្ត GAC Trumpchi S7 ប្រភេទ PHEV មានតម្លៃលក់ចាប់ពី ២៩ ០០០ ដុល្លារ ដល់ ៣៤ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ៕