[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរជាច្រើនទាំងផ្នែកខាងក្នុង-ផ្នែកខាងក្រៅ, បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព ជាមួយតម្លៃលក់ចាប់ពី ២២ ១០០ ដុល្លារ ដល់ ៣៩ ២០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីទំហំ ១៧ និង ១៨អ៊ីញផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៊ីញ និងជម្រើសអេក្រង់កម្សាន្ត touchscreen ទំហំ ៨ និង ៩អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះទៅទៀត ក៏បានបំពាក់មកជាមួយកាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផងដែរ។
ទាក់ទងនឹងផ្នែកម៉ាសុីន Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ៖
- ម៉ាសុីនម៉ាស៊ូត Maxforce ថ្មី របស់រថយន្ត Isuzu D-Max មានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៦១ សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system និងភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឫ ៨វគ្គ ស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរប៉ុង១ RWD។
- ម៉ាស៊ូតម៉ាសុីនចំណុះ ៣,០ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៨៧ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ និងភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឫ ៦វគ្គ ស្វ័យប្រវត្តិ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ RWD និងប៉ុង២ 4WD (សម្រាប់ជម្រើស 4WD ផ្តល់ជូននូវប្រព័ន្ធចាក់សោរប៉ុងនៅផ្នែកខាងក្រោយ និងមុខងារ off-road driving mode ៕