ញាក់សាច់! Nissan Serena e-POWER ថ្មី ទទួលបានការបញ្ជាទិញច្រើនជាង ២ មុឺនគ្រឿងហើយ

[ទីផ្សារបរទេស] កាលពីចុងខែកុម្ភះកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan Motor បានចាប់ផ្តើមទទួលការបញ្ជាទិញសម្រាប់ Nissan Serena e-POWER ថ្មី នៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះ ទទួលបានការបញ្ជាទិញច្រើនជាង ២០ ០០០ គ្រឿងគិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ​ ២០២៣ ។

Nissan Serena ជំនាន់ថ្មីនេះ ទទួលយកភាសារចនាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nissan ដោយបំពាក់ជាមួយចង្កៀងប្រភេទ LED ដ៏ប្រណិត រួមបញ្ចូលគ្នាជាមួយប៉ាណា V-motion មួយផ្ទាំងធំនៅខាងមុខ ប្រើប្រាស់នៅថាសកង់ទំហំ ១៦ អ៉ីញ និងរូបរាងរាងជ្រុងជាងមុនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងរបស់ minivan ជំនាន់ថ្មីបានបន្ថែកៅអីអាចដំឡើងពី ៧ ទៅ ៨កៅអី ផ្ទៃតាឡូត្រូវបានរចនាយ៉ាងទំនើបជាមួយនឹង digital cockpit បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ប្រអប់លេខដោយស្វ័យប្រវត្តិដែលដំណើរការដោយប៊ូតុងនៅជាប់នឹងបន្ទះប្រព័ន្ធម៉ាស៊ីនត្រជាក់។ បន្ថែមពីនេះ ក៏ត្រូវបានបំពាក់ដោយទ្វាររ៉ូតមុខងារបើក-បិទដោយស្វ័យប្រវត្តិ និងទ្វារក្រោយអាចបើកជាពាក់កណ្តាល និងបិទពាក់កណ្តាសម្រាប់ងាយស្រួលផ្ទុកឥវ៉ាន់ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ “ProPILOT 2.0” ទៀតផង ។

ចូលទៅកាន់ផ្នែកម៉ាស៊ិនវិញ សម្រាប់ម៉ូដែលកូនកាត់ Hybrid មានម៉ាស៊ីនចំណុះ ១,៤ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន​ ១ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រប្រភេទប៉ុង ១។ ខណៈម៉ូដែលមួយទៀត​គឺម៉ូដែលដើរដោយថាមពលចំហេះក្នុង ដែលបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម