ញាក់! ឡានអគ្គិសនី Wuling Bingo គិតត្រឹមខែមិថុនា លក់បានរហូតដល់ជិត ២មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wulung បានធ្វើការបង្ហាញទិន្នន័យនៃការលក់របស់រថយន្ត Wuling Bingo ប្រភេទអគ្គិសនីខ្នាតតូចត្រឹមរយះពេលមួយខែគិតត្រឹមខែមិថុនា ខ្លួនលក់បានរថយន្ត ១៩ ១១៨ គ្រឿង និងចំនួនសរុប ៦១,២៧២ គ្រឿងចាប់តាំងពីការចេញលក់ជាផ្លូវការនៅក្នុងខែមិនា ឆ្នាំ២០២៣ ។

រថយន្តអគ្គិសនី Wuling Bingo ត្រូវបានផលិតដោយ SAIC-GM-Wuling ដែលជារថយន្តមកជាមួយការរចនាប្លែកដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៥ អ៉ីញស្រោបដោយសំបកកង់ 185/60 R15 និងចង្កៀងក្រោយក៏ប្រើប្រាស់ជាមួយអំពូល LED ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៉ីញ និងអរក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ​រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ប្រអប់លេខអេឡិចត្រូនិក អាចភ្ជាប់ជាមួយប្រព័ន្ធ LING OS system និង Bluetooth, កៅអីស្បែក, កាមេរ៉ាមើលក្រោយ និងប្រព័ន្ធជំនួយពេលចតរថយន្តដោយស្វ័យប្រវត្តិជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Wuling Bingo ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ៤០ សេះ ដល់ ៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង និង ៣១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៣ គីឡូម៉ែត្រ ដល់ ៣៣៣ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ជាមួយតម្លៃលក់ ១០ ០៤៧ ដុល្លារ ដល់ ១៤ ៣៥៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន

ផ្ទាំងផ្សាយពាណិជ្ជកម្ម