ញាក់! BMW i7 ឆ្នាំ២០២៣ ប្រភេទ Full Option តម្លៃ ១៦ម៉ឺនដុល្លារ ចេញពីរោងចក្រ

រថយន្តប្រភេទ Flagship ដូចជា BMW 7 Series បច្ចុប្បន្ននេះ ផ្តល់នូវជម្រើស option ជាច្រើនរាប់មិនអស់ ហើយវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះគឺ ព្រោះថាក្នុងនោះវាក៏មាន option អេក្រង់ទំហំ ៣១អ៊ីញ ដែលមានកម្រិតបង្ហាញរូបភាពដល់ 8K នោះ។

ទោះបីជាយ៉ាងណា ចំពោះ Option ដ៏ពិសេស 8K Theater Screen នេះ មិនថោកនោះទេ ពោលគឺវាមានតម្លៃ ៤ ៧៥០ដុល្លារ ប៉ុន្តែអ្នកអាចមើល និងលេងហ្គេមបានគ្រប់យ៉ាង តាមរយៈប្រព័ន្ធ 5G របស់រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះរួមមានទាំង option ប៊ូតុងចុចដើម្បីបិទទ្វារ តម្លៃ ១ ៥០០ដុល្លារ និង ប្រព័ន្ធបំពងសំឡេង Bowers & Wilkins Diamond surround sound system តម្លៃ ៤ ៨០០ដុល្លារ ដែលប្រើពេជ្រពិតប្រាកដនៅក្នុង speakers របស់វា។

ជាមួយគ្នានេះដែរ BMW ក៏ផ្តល់នូវ option ពណ៌ពិសេសៗជាច្រើន រួមទាំង Pure Grey និង Deep Grey ដែលមានតម្លៃជិត ៥ ០០០ដុល្លារ ខណៈ option ពូកស្បែកលើម៉ូដែល 760i xDrive មានតម្លៃ ៥ ៤៥០ដុល្លារ ហើយ option ពូកស្បែកពេញ full Merino leather មានតម្លៃដល់ ៦ ៣០០ដុល្លារ ឯណោះ។

យ៉ាងណាមិញ អ្វីដែលជា option ថ្លៃបំផុតមួយសម្រាប់ផ្នែកខាងក្រៅ គឺ ទឹកថ្នាំ ២ ពណ៌ ដែលមានតម្លៃដល់ ១២ ០០០ដុល្លារ ដោយរំលេចនូវដំបូលពណ៌ខ្មៅ Black Sapphire ឬ ប្រផេះ Oxide Grey។

សូមបញ្ជាក់ថា ប្រសិនបើជ្រើសរើសឲ្យ full option សម្រាប់រថយន្ត BMW i7 ឆ្នាំ២០២៣ វាអាចមានតម្លៃដល់ទៅ ១៦០ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម