ត្រឹមតែ ១ខែ Mitsubishi Outlander PHEV ស៊េរីឆ្នាំ២០២២ ទទួលបានការកក់ទុកមុនចំនួន ៩ពាន់គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Mitsubishi ប្រទេសជប៉ុន បានធ្វើការប្រកាសពីចំនួននៃការលក់រថយន្ត Outlander PHEV ស៊េរីឆ្នាំ២០២២ បានចំនួន ៩,០០០ គ្រឿងត្រូវបានកក់រួចហើយចាប់តាំងពីការបង្ហាញចេញនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ដែលខ្ពស់ជាងចំនួនបីដងនៃគោលដៅដែលបានកំណត់នៅចុងខែមករាឆ្នាំ ២០២២ ។

បើក្រឡេកទៅមើល​ប្រជាប្រិយភាព​នៅលើទីផ្សារប្រទេស​អូស្ត្រាលី​ក៏​មិន​តិច​ដែរ ដោយសារតែជម្រើសម៉ាស៊ីនប្រភេទ PHEV ដែលទទួលបានការកក់ទុកបានប្រហែល ៧,០០០ ដល់ ៨,០០០ គ្រឿងដែលត្រូវបានគេចាត់ទុកថាស្ថិតក្នុងកម្រិតមួយជិតនឹងការលក់នៅក្នុងប្រទេសជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះក្រុមហ៊ុន Mitsubishi ថាអតិថិជនដែលបានបញ្ជាទិញរថយន្តប្រភេទ SUV ក្នុងអំឡុងពេលនេះ​អាច​ចំណាយ​ពេល​ដល់​ទៅ​ប្រាំ​ខែ​ដើម្បី​ទទួលបានរថយន្ត ដោយសារ​កង្វះ​បន្ទះ​ឈីប​ដែល​ត្រូវ​ការ​ក្នុង​ការ​ផលិត​វា។

សម្រាប់រថយន្ត Mitsubishi Outlander PHEV មានបំពាក់អាគុយទំហំ ២០គីឡូវ៉ាត់ ដែលផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៨៧គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ រថយន្តនេះក៏អាចជិះបានកាន់តែឆ្ងាយជាងមុនទៀតផង ដោយសារតែការបំពាក់ធុងសាំងធំជាងមុន។ បន្ថែមពីនេះ រថយន្ត SUV នេះក៏មានជម្រើសម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២៦សេះផងដែរ។

ចំពោះផ្នែកប្រព័ន្ធសុវត្ថិភាពវិញ Mitsubishi Outlander PHEV មានបំពាក់បច្ចេកវិទ្យា MI-PILOT driver assistance technology ក៏ដូចជាមុខងារ Adaptive Cruise Control (ACC) និង Lane Keep Assist (LKA) ផងដែរ៕

ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម