[ទីផ្សារបរទេស] Toyota បានបញ្ជាក់ច្បាស់ៗនាពេលនេះថាខ្លួនកំពុងផលិតរថយន្ត SUV កៅអីបីជួរទំហំធំថ្មី ឈ្មោះថា Grand Highlander និងបានបន្ថែមថានឹងបង្ហាញរថយន្តថ្មីនេះនៅថ្ងៃទី៨ ខែកុម្ភៈ មុនកម្មវិធីតាំងបង្ហាញរថយន្ត Chicago Auto Show ឆ្នាំ២០២៣។
ក្រុមហ៊ុនរថយន្តជប៉ុននេះនិយាយថារថយន្តម៉ូដែលថ្មី នឹងពង្រីកឈ្មោះរថយន្ត Highlander ដែលបានប្រកាសចេញជាលើកដំបូងតាំងពីឆ្នាំ២០០១។ រថយន្ត Grand Highlander នឹងមានបំពាក់ចំណុចពិសេសសម្រាប់ការប្រើប្រាស់បែបលក្ខណៈគ្រួសារផ្សងព្រេង និងស្ថិតនៅចន្លោះរថយន្ត Highlander ជាមួយរថយន្ត Sequoia។
តាមរូបភាព Teaser ដែល Toyota បង្ហាញចេញមក អាចមើលឃើញថាវាជាគឺ Option ប្រភេទ Platinum ដែលជាកម្រិតខ្ពស់មួយ និងមានប្រើប្រព័ន្ធម៉ាស៊ីនប្រភេទ Hybrid Max។ ប្រព័ន្ធម៉ាស៊ីននេះ កាលពីថ្មីៗកន្លងទៅគេបានឃើញវាលើរថយន្ត Crown Platinum ដែលប្រើម៉ាស៊ីន Turbocharged ចំណុះ២,៤លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយនៅខាងមុខ ដែលអាចផលិតកម្លាំងបាន ៣៤០សេះ។
តាមការចុះផ្សាយកន្លងមកបានឲ្យដឹងថារថយន្ត Grand Highlander នឹងត្រូវបង្កើតជាម៉ូដែលដែលប្រើម៉ាក Lexus ផងដែរ ដោយទំនងជាប្រើប្រាស់ឈ្មោះថា Lexus TX អមជាមួយប្រណីតភាពខ្ពស់ជាង និងមានតម្លៃថ្លៃជាង Grand Highlander៕