ដឹងថ្ងៃប្រកាសចេញឡាន Toyota Camry ឆ្នាំ២០២២ លើទីផ្សារប្រទេសថៃ

រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២២ ដែលមានផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចនោះ បានប្រកាសចេញនៅទីផ្សារសហរដ្ឋអាមេរិកកាលពីអំឡុងខែកក្កដាឆ្នាំមុន ហើយរយៈពេលជាងមួយឆ្នាំក្រោយរួចមក រថយន្តនេះត្រៀមរួចរាល់​សម្រាប់អតិថិជននៅទីផ្សារអាស៊ីអាគ្នេយ៍ ដោយវានឹងប្រកាសចេញសម្រាប់ទីផ្សារប្រទេសថៃ នាថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។

Camry ស៊េរីឆ្នាំ២០២២ សម្រាប់ប្រទេសថៃ នឹងមានជម្រើសម៉ាស៊ីនចំនួនពីរប្រភេទ ដែលទីមួយគឺម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៩សេះ និងទីពីរគឺម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ផ្គួតនឹងម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបានសរុប ២១១សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ស៊េរីថ្មីនេះរំពឹងថានឹងមានចែកចេញជាបួនប្រភេទរួមមាន 2.5G, 2.5E Sport, 2.5 HEV Premium និង 2.5 HEV Premium Luxury ខណៈដែលតម្លៃលក់នៅមិនទាន់បានបង្ហាញចេញនៅឡើយទេ។

បន្ទាប់ពីប្រទេសថៃ Toyota Camry ថ្មីនេះក៏រំពឹងថានឹងមានលក់នៅប្រទេសវៀតណាមឆាប់ៗ ដោយសារតែកាលពីខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Toyota Vietnam បានដាក់ពាក្យ​សុំសិទ្ធិសម្រាប់រថយន្តម៉ូដែលថ្មីនេះរួចមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម