ដឹងថ្ងៃផលិតផ្លូវការ នៃគូប្រជែងរបស់ F-150 Raptor

បើ​តាម​​ផែន​ការ​រថយន្ត Ram Rebel TRX ដែល​ជា​គូ​ប្រជែង​របស់ Ford F-150 Raptor ត្រូវ​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Detroit Auto Show នា​ខែ​មិថុនា​ឆ្នាំ ២០២០ នេះ ប៉ុន្តែ​ដោយ​សារ​កម្មវិធី​ត្រូវ​បាន​រំសាយ​ចោល​ គេ​មិន​ច្បាស់​ថា​ផែនការ​ត្រូវ​ផ្លាស់​ប្ដូរ​បែប​ណា​នោះ​ទេ។

រូបរាង Concept ចេញឆ្នាំ ២០១៦

ទន្ទឹម​នឹង​នេះ​ដែរ​វិបសាយ​ Mopar Insider បាន​ដឹង​រួច​ជា​មុន​នូវ​កាល​បរិច្ឆេទ​ចាប់​ផ្ដើម​ការ​ផលិត​របស់​រថយន្ត Ram Rebel TRX។ ការ​ផលិត​នៃ​រថយន្ត​ភីកអាប់​នេះ​​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា ហើយ​ហាង​លក់​រថយន្ត​​​ទាំង​ឡាយ​ក៏​បាន​ដឹង​ដំណឹង​នេះ​ជា​មុន​ដែរ។

រូបរាង Concept ចេញឆ្នាំ ២០១៦
រូបរាង Concept ចេញឆ្នាំ ២០១៦

​ការ​ចុះ​ផ្សាយ​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ Ram Rebel TRX គឺ​នឹង​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Hellcat V8 Supercharged ចំណុះ ៦,២លីត្រ ដែល​មាន​កម្លាំង ៧០៧សេះ ​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨វគ្គ។ ចំណែក​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គេ​មិន​ទាន់​ដឹង​​ច្បាស់​​នោះ​ទេ ហើយ​រំពឹង​ថា​វា​អាច​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៣ ០០០ ដុល្លារ ជា​តម្លៃ​ប្រហាក់ប្រហែល​នឹង Ford F-150 Raptor ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម