ដឹងថ្ងៃ Nissan ប្រកាសចេញឡាន Frontier និង Pathfinder ជំនាន់ថ្មីហើយ!

Nissan កំពុងត្រៀមខ្លួនដើម្បីប្រកាសចេញនូវរថយន្តភីកអាប់ Frontier និងរថយន្ត SUV ម៉ូដែល Pathfinder ជំនាន់ថ្មីរបស់ខ្លួន។

រថយន្ត Frontier ទើបតែទទួលបានការអាប់ដេតលើម៉ាស៊ីន ដោយបំពាក់ម៉ាស៊ីនថ្មីចំណុះ ៣,៨លីត្រ V6 មានកម្លាំង ៣១០សេះ ប៉ុន្តែគ្រោងឆ្អឹងរបស់វាត្រូវបានប្រើប្រាស់តាំងពីឆ្នាំ២០០៤ មកម្ល៉េស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Nissan នឹងប្រកាសចេញរថយន្ត Frontier ជំនាន់ថ្មី ព្រមជាមួយនឹងរថយន្ត Pathfinder ជំនាន់ថ្មីជាមួយគ្នាផងដែរ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Pathfinder ជំនាន់ទី៤ បច្ចុប្បន្ននេះមិនជាចាស់ដូចរថយន្ត Frontier ព្រោះថាវាបានបង្ហាញខ្លួននៅក្នុងឆ្នាំ២០១៣។ យ៉ាងណាមិញ សម្រាប់ជំនាន់ថ្មីនេះគេរំពឹងថា Pathfinder នឹងផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលដំណើរការជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6៕

ព័ត៌មានលម្អិតបន្ថែមទៀត សូមរង់ចាំនៅថ្ងៃប្រកាសចេញតែម្តង!

ផ្ទាំងផ្សាយពាណិជ្ជកម្ម