ដឹងទីតាំង Tesla នឹងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារ សម្រាប់ផលិត Cybertruck ហើយ

ក្រុមហ៊ុន Tesla បានប្រកាសឲ្យដឹងថា រោងចក្រ Gigafactory ថ្មី និងធំបំផុតរបស់ខ្លួន នឹងមានទីតាំងស្ថិតនៅក្រៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។

រោងចក្រថ្មីខាងលើនឹងមានទំហំ ៨១០ហិចតា ដែលលោក Elon Musk អះអាងថា នឹងបើកឲ្យសាធារណៈជនចូលទស្សនាផងដែរ។ អភិបាលរដ្ឋ Texas លោក Greg Abbott បានឲ្យដឹងថា រោងចក្រនោះនឹងបង្កើតការងារថ្មីយ៉ាងហោចណាស់ ៥ ០០០ការងារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមក្រុមហ៊ុន Tesla បានបង្ហាញថា រោងចក្រ Gigafactory ថ្មីតម្លៃ ១ពាន់លានដុល្លារខាងលើ នឹងត្រូវប្រើដើម្បីផលិតរថយន្តភីកអាប់អគ្គិសនី Cybertruck ក៏ដូចជា SUV អគ្គិសនី Model Y ព្រមទាំង Model 3 និង រថយន្តដឹកទំនិញអគ្គិសនីធន់ធំ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម