ដឹងអត់ ទេវរូបលើឡាន Rolls-Royce មានអាយុចំណាស់ប៉ុណ្ណា?

“Spirit of Ecstasy” គឺជាទេវរូបដែលត្រូវបានបំពាក់លើរថយន្ត Rolls-Royce ហើយក៏ជាសនិមិត្តសញ្ញាដ៏ល្បីល្បាញបំផុតមួយនៅលើរថយន្តផងដែរ ហើយវាទើបតែបានអបអរសាទរខួបលើកទី ១១០ឆ្នាំរបស់ខ្លួន។

ទេវរូបនៅលើដំបូលម៉ាស៊ីនឡាន Rolls-Royce ដែលគ្រប់គ្នាតែងស្រមៃចង់បាននោះ ត្រូវបានចុះឈ្មោះជាផ្លូវការដំបូងសម្រាប់កម្មសិទ្ធិបញ្ញារបស់ Rolls-Royce នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩១១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ការឌីហ្សាញរបស់ទេវរូបមួយនេះនៅតែរក្សាដូចដើមដដែល ប៉ុន្តែខណៈពេលដែលរថយន្ត Rolls-Royce ដំបូងមានបំពាក់ទេវរូបកម្ពស់ ១៨សង់ទីម៉ែត្រ ទេវរូបបច្ចុប្បន្នមានកម្ពស់ត្រឹមតែ ៩,៥សង់ទីម៉ែត្រប៉ុណ្ណោះ ដោយសារតែវាត្រូវលាក់នៅក្នុងគម្របម៉ាស៊ីន។

គួរឲ្យដឹងថា ទេវរូប “Spirit of Ecstasy” ឬ “Flying Lady” ដែលបំពាក់លើគ្រប់រថយន្ត Rolls-Royce មកស្តង់ដារតាំងពីឆ្នាំ១៩២០ នេះ អាចត្រូវគេផលិតចេញពីសារធាតុផ្សេងៗ រួមទាំង គ្រីស្ត្រាល់ ឬ មាស ២៤ការ៉ាត់ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម