ហ៊ានសន្យា ហ៊ានធ្វើ! រោងចក្រផលិតសំបកកង់ដំណាក់កាលទី ៣ Sailun នៅកម្ពុជា ត្រៀមបើកដំណើរការជាផ្លូវការឆាប់ៗនេះ (មានវីដេអូ)

[ក្នុងស្រុក] Sailun ដែលជាក្រុមហ៊ុនផលិតសំបកកង់ដំបូងគេបង្អស់ និងធំជាងគេនៅប្រទេសកម្ពុជាប្រើប្រាស់កសិផលជាតិ បាននឹងកំពុងតែសាងសង់រោងចក្រផលិតសំបកកង់ដំណាក់កាលទី៣ ជិតរួចរាល់ហើយ ដែលនេះជាការឆ្លើយតបទៅតាមការសន្យារបស់ខ្លួន នៅក្នុងកម្មវីធីសម្ភោធសំបកកង់ Sailun ដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជា និងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នកាលពីខែកុម្ភះ ឆ្នាំ ២០២៤ កន្លងទៅនេះ។


គួរបញ្ជាក់ផងដែរថា រោងចក្រផលិតសំបកកង់ Sailun នៅកម្ពុជានេះ បាននឹងកំពុងសាងសង់នៅលើផ្ទៃដី ១២០ហិចតា ជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ ៧៦០ លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលជារោងចក្រធំជាងគេបំផុតមួយនៅខេត្តស្វាយរៀងផ្ទាល់។ ពិសេសជាងនេះទៅទៀតនោះ រោងចក្រផលិតសំបកកង់ Sailun នៅកម្ពុជា នឹងអាចផលិតសំបកកង់តូច-ធំ បានចំនួនដល់ទៅ ៣៣ លានកង់ បន្ទាប់ពីរោងចក្រដំណាក់កាលទី ៣ នេះត្រូវបានសាងសង់រួចរាល់នៅពេលដ៏ខ្លីខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃនេះរោងចក្រផលិតសំបកកង់ Sailun បាននឹងកំពុងចែកចាយស្ទើរតែទូរទាំងពិភពលោក ទៅកាន់ប្រមាណជាជាង ១៨០ប្រទេស និងឈានដល់កម្រិតនៃការចម្រាញ់កៅស៊ូគីមីដល់កម្រិត ១០ ០០០តោន និងមានគម្រោងកែច្នៃកៅស៊ូគីមី ទៅដល់ ៣០០ ០០០ តោនផងដែរ ហើយរោងចក្រផលិតសំបកកង់ Sailun នៅកម្ពុជា ដែលបានបំពាក់បច្ចេកវិទ្យាស្តង់ដារពិភពលោក ក៏កំពុងតែបាននាំចេញទៅលក់នៅលើទីផ្សារប្រមាណជាង ១២០ប្រទេស ដោយក្នុងនោះក៏មានប្រទេសថៃផងដែរ។

ចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា Sailun Group នឹងបង្កើតការងារក្នុងប្រទេសប្រមាណជាង ៧ ០០០នាក់ នៅពេលរោងចក្រដំណាក់ការទី៣ រួចរាល់ ហើយកៅស៊ូធម្មជាតិទាំងអស់ត្រូវបានទិញក្នុងស្រុក ស្មើនឹង ៣០% នៃកៅស៊ូក្នុងស្រុកសរុប។ ក្រៅពីនេះក៏មានការសហការជាមួយគ្រឹះស្ថានសិក្សាដូចជា វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយបានផ្ដល់អាហារូបករណ៍ ដើម្បីផ្លាស់ប្តូរគ្រូបង្ហាត់បង្ហាញ និងការបង្កើតមូលដ្ឋានកម្មវិធីសិក្សាលើមុខវិទ្យជ័រកៅស៊ូទៀតផងដែរ។

Sailun Group មានផលិតផលសំបកកង់ជាច្រើនប្រភេទ និងបានផលិតសំបកកង់ឡានខ្នាតធំ ទំហំ ៦៣អ៉ីញថែមទៀតផង និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍សំបកកង់សម្រាប់វិស្វកម្មខ្នាតធំបំផុតរបស់ពិភពលោកលំដាប់ទី៣។ លើសពីនេះក្រុមហ៊ុនមួយនេះមានទ្រព្យរហូតទៅ ៣១ពាន់លានរ៉េនមីប៊ី RMB(Renminbi) និងមានបុគ្គលិកច្រើនជាង ១៨ ០០០នាក់នៅលើពិភពលោក៕


កាលពីកន្លងទៅ ក្រុមការងារខេមបូអូតូ ក៏ធ្លាប់បានទៅទស្សនាសង្វាក់ផលិតកម្ពុជារោងចក្រផលិតសំបកកង់ ហើយបងប្អូនក៏អាចទស្សនាវីដេអូខាងក្រោមបាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម