ដៃទ្វាលឹបចូលក្នុងអាចនឹងលែងមានវត្តមាននៅលើឡានអគ្គិសនីរបស់ចិនពេលអនាគត ខណ:ចិនកំពុងព្រាងច្បាប់ថ្មី

[ប្រទេសចិន] ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន (MIIT) បានចេញផ្សាយសេចក្តីព្រាងច្បាប់ថ្មី “តម្រូវការបច្ចេកទេសសម្រាប់សុវត្ថិភាពនៃដៃទ្វារថយន្ត” សម្រាប់មតិសាធារណៈ សម្រាប់ការកែលម្អរ និងការផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនផលិតរថយន្តសម្រាប់រថយន្តអគ្គិសនី ទៅលើការរចនាអ្វីមួយដែលសាមញ្ញ ប៉ុន្តែចាំបាច់និងសុវត្ថិភាព ជាក់ស្តែងដូចជាដៃទ្វារថយន្តតែម្តង។

ក្នុងនោះតម្រូវការសំខាន់ៗនៅក្នុងសេចក្តីព្រាងដែលបានចេញផ្សាយនោះរួមមាន:

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ទ្វារទាំងអស់ (មិនរាប់បញ្ចូលទ្វាឃ្លុបក្រោយ) ត្រូវមានចំណុចចាប់ខាងក្រៅដែលមានមុខងារបើកដោយប្រព័ន្ធមេកានិច (mechanical release)។
  • ក្នុងករណីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការឆេះទ្វារដែលមិនទាន់ប៉ះពាល់ ត្រូវតែអាចបើកបានតាមរយៈចំណុចចាប់ខាងក្រៅ ដោយមិនចាំបាច់ប្រើឧបករណ៍។
  • ចំណុចចាប់ខាងក្រៅត្រូវប្រឡោះសមរម្យសម្រាប់ប្រើប្រាស់ដែលមានទំហំអប្បបរមា ៦០ម.ម  × ២០ម.ម x ២៥ម.ម ទោះបីជាទីតាំងនៃចំណុចចាប់នោះនៅទីតាំងណាក៏ដោយ។
  • ទ្វារនីមួយៗត្រូវមានចំណុចចាប់ខាងក្នុងដែលមានសមត្ថភាពបើកដោយប្រព័ន្ធមេកានិច ដោយមិនចាំបាច់ប្រើឧបករណ៍ខាងក្រៅ
  • ប្រសិនបើមានការដំឡើងចំណុចចាប់ខាងក្នុងដោយថាមពលអេឡិចត្រូនិច ត្រូវផ្តល់ជម្រើសបម្រុងមួយទៀតដែលអាចបើកដោយប្រព័ន្ធមេកានិច ផងដែរ
  • ចំណុចចាប់ខាងក្នុងត្រូវមានការរកឃើញងាយ និងច្បាស់ ព្រមទាំងត្រូវមានទីតាំងប្រហែល ៣០០ មីលីម៉ែត្រពីស៊ុមទ្វារ ហើយត្រូវមានទីតាំងជាក់លាក់ជាប់នឹងទីតាំងនៃកៅអី។

ជាមួយគ្នានេះ ប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់ ដៃទ្វាលឹបចូលក្នុង (​Flush Door) អាចនឹងត្រូវបានដកចេញពីរថយន្តអគ្គិសនីម៉ូឌែលក្រោយៗ រួមជាមួយការបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិន ត្រូវគិតគូរឡើងវិញនូវការរចនាដៃទ្វាថ្មីសម្រាប់ឡានអគ្គិសនីរបស់ពួកគេផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម