BMW កំពុងតែសម្ងំផលិតរថយន្ត 7-Series ប្រភេទអគ្គិសនី ហើយដំណឹងទាក់ទងនឹងរថយន្តនេះបានលេចចេញជាបណ្ដើរៗហើយ។
បើផ្អែកតាមការចុះផ្សាយរបស់ Car Magazine បានឲ្យដឹងថារថយន្ត BMW i7 នឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ ២០២៣ ដែលអាគុយរបស់វានឹងអាចផ្ទុកថាមពលបានលើសពី ១០០គីឡូវ៉ាត់ម៉ោង ដែលមានន័យថាវានឹងអាចបើកបរបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ ពេលសាកភ្លើងម្ដងៗ។
ការចុះផ្សាយដដែលបានអះអាងដែរថា BMW i7 នឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរដែលប្រើប្រព័ន្ធបើកបរវិលកង់ទាំងអស់ ហើយអាចផលិតកម្លាំងសរុបបាន ៥៣៦សេះ។ ប្រសិនដូចនេះមែន BMW i7 នឹងមិនមានថាមពលខ្លាំងជាង BMW i4 នោះទេ ដោយកន្លងមក BMW ធ្លាប់និយាយថា BMW i4 នឹងមានថាមពល ៥២៣សេះ។
គិតត្រឹមបច្ចុប្បន្ននេះគេមិនទាន់ដឹងរឿងច្រើនទៀតអំពី BMW i7 នៅឡើយទេ ដោយឃើញត្រឹមរូបរាងរបស់រថយន្តពេលបើកបរសាកល្បងនៅលើដងផ្លូវតែប៉ុណ្ណោះ៕