ដំណើរកំសាន្តបោះជំរុំ និង Adverture ដ៏អស្ចារ្យរបស់ Ford ឆ្នាំ២០១៩ បានមកដល់ទៀតហើយ!

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ម្ចាស់រថយន្ត Ford គ្រប់រូបដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកំសាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួន ១៣០គ្រឿង។

ដំណើរកំសាន្ត Ford Adventure ឆ្នាំ២០១៩ នេះ រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និងឧបត្ថមកម្មវិធីដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola, ធនាគា KB Daehan Specialized Bank Plc. ហើយក៏មានការចូលរួមសហការជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s និង ​Dairy Queen, Philip General Insurance Cambodia និងក្រុមហ៊ុន Cooper Tire។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរ ដំណើរកំសាន្ត Ford Adventure ឆ្នាំ២០១៩ ក៏មានការសហការចូលរួមពីសំណាក់ ក្រុមហ៊ុនឯកទេសបិត Sticker ថ្លាការពារថ្នាំរថយន្ត Sticker City និងហាងនំបុ័ងបាយ័ន ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកដំណើរប្រមាណ ៦០០នាក់ ដែលអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធន៍បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ លើសពីនេះទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវថែមទៀតផងដែរ។

ដំណើរកំសាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅកាន់ទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម ឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា និងឆ្នាំ២០១៨ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់។

លោក ម៉ៃឃើ ព្រីន (រូបកណ្តាល)

លោក ម៉ៃឃើ ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford Cambodia រៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីថ្លែងអំណរគុណដល់ អតិថិជន Ford ទាំងអស់ដែលបានគាំទ្រក្រុមហ៊ុន Ford និងដើម្បីឱ្យអតិថិជនបានធ្វើដំណើរកំសាន្តចុងឆ្នាំជាមួយ មិត្តភក្តិនិងក្រុមគ្រួសារផងដែរ។ នេះជាឱកាសដ៏អស្ចារ្យមួយដើម្បឱ្យអ្នកបានស្គាល់ និងរាប់អានមនុស្សថ្មីៗជាច្រើន និងបានធ្វើការណែនាំ និងចែករំលែកអំពីបទពិសោធន៌ក្នុងអាជីវកម្មរបស់អ្នក រួមជាមួយដំណើរកម្សាន្តបោះជំរុំដ៏អស្ចារ្យ ហើយសំខាន់បំផុតគឺទទួលបានបទពិសោធន៌បើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford។”

លោក សេង វឹង (រាប់ពីឆ្វេងទី ២)

លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តា ក្រុមហ៊ុនឧបត្តមទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកម្សាន្ត Ford Adventure ឆ្នាំ២០១៩នេះ។ លោករំពឹងថា ដំណើរកំសាន្តឆ្នាំនេះនឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយកាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត។

លោកបានមានប្រសាសន៍ថា៖ “ដំណើរកម្សាន្ត Ford Adventure ឆ្នាំ២០១៩នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត Ford ជាង ១៣០គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើឱ្យអតិថិជន Ford ទទួលបានបទពិសោធន៌ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និងប្រទេសឡាវផងដែរ។”

លោក លាង ម៉ារឌី (ស្តាំ)

លោក លាង ម៉ារឌី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកឥណទាន នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុម អ អិម អេ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិក Ford ដែលផ្តល់នៅទំនុកចិត្ត និងភាពជឿជាក់ បានបើកឱកាសឱ្យធនាគារ KDSB បានធ្វើជាដៃគួរ ក្នុងការផ្តល់កម្ចីជូនគ្រប់អតិថិជន Ford ទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹងសេវាកម្មរបស់ខ្លួនតាមរយៈការផ្តល់អត្រាការប្រាក់ទាប សេវាអនុម័តឥណទានឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះគឺទទួលសិក្សាអតិថិជន Ford គ្រប់ ២៥ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញរថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និងពង្រីកមុខរបរ ជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ។

លោក ហួង ស៊ុនហ៊ីន (ឆ្វេង)

លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ៍ និងទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ធនៈ PTT Cambodia បានមានប្រសាសន៍ថា៖​ “ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកំសាន្ត Ford Adventure ២០១៩ នេះ។ បច្ចុប្បន្នក្រុមហ៊ុន PTT Cambodia មាន ៧៤ សាខាស្ថានីយ៍ប្រេងឥន្ធនៈ រួមជាមួយនឹងហាងកាហ្វេ Amazon​ ហាងលក់ទំនិញ Jiffy បញ្ជរលក់អាហារ និងភេសជ្ជៈ និងបន្ទប់ទឹកស្អាតដែលមាននៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ PTT។ យើងនៅតែបន្ត ពង្រីកសេវាកម្ម និងស្ថានីយ៍របស់យើងឱ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តាខេត្តនានា ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង។

លោកស្រី ឡាវ ស្រីដែត (កណ្តាល)

លោកស្រី ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈ Coca Cola-Cambodia បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនកូកា-កូឡា មានក្តីសោមនស្សជាខ្លាំង ដែលបាន ក្លាយខ្លួនជាអ្នកឧបត្តមធំនូវភេសជ្ជៈសម្រាប់កម្មវិធី Ford Adventure ២០១៩។ ផលិតផលរបស់យើង តែងតែផ្តល់ជូនអ្នកពិសារនូវភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ស្រាយនៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាសាកសមឥតខ្ចោះ ក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនេះ។

លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត Ford Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមក របស់អតិថិជន Ford និងបុគ្គលិករបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម