តម្លៃត្រឹមតែ ៤២,៩០០ ដុល្លារ ទទួលកក់ថ្ងៃនេះហើយ សម្រាប់ Toyota Hilux Revo V-Edition 2022 កំលាំងខ្លាំងដ៏មហាសាលរហូតដល់ ២០១សេះ

៤២ ៩០០ដុល្លារ សម្រាប់រថយន្តថ្មី Toyota Hilux លេខអូតូ កាពីតាស់គឺមិនធ្លាប់មានពីមុនមកទេ នេះជាឱកាសពិសេសបំផុតនាចុងឆ្នាំ ២០២១នេះ។ ម៉ូឌែលនេះឈ្មោះថា V-Edition ឯកម្លាំងម៉ាស៊ីនវិញជាប្រភេទGD (Euro-4) ខ្លាំងលើសពីការរំពឹងទុក។ តោះយើងទៅស្វែងយល់បន្ថែមពីរថយន្តដូចតទៅ៖ 

រថយន្តនេះសាកសមបំផុត ក្នុងការប្រើប្រាស់ច្រើនមុខងារទាំងគ្រួសារ និងអាជីវកម្ម ក៏ដូចជា សម្រាប់បុគ្គលិកក្រុមហ៊ុនទាំងរដ្ឋ និងវិស័យឯកជន។ តម្លៃសមរម្យពិតប្រាកដមែន​ តែរថយន្តនេះមានហេតុផលធំៗ ៣ ដែលអតិថិជនអាចសម្រេចចិត្តទិញរថយន្តភីកអាប់ទៅប្រើប្រាស់បានគឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្ត និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរសេរ៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមសារព័ត៌មាន ខេមបូ អូតូ បានទៅសាកសួរ ក្រុមហ៊ុនតូយ៉ូតា ផ្ទាល់ថាតើមូលហេតុអ្វីបានជានាំចូលនូវរថយន្តដ៏ខ្លាំង តែតម្លៃសមរម្យនេះមកកម្ពុជា? ខាងក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា “ស្ថានការណ៍កូវីដ១៩ នាពេលបច្ចុប្បន្នកំពុងមានការរាលត្បាតជុំវិញពិភពលោក និងក្នុងស្រុក ដូចគ្នានោះដែរ ក្រុមហ៊ុន Toyota បានខិតខំប្រឹងប្រែង និងជួយសម្រួលដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជនយ៉ាងស្វិតស្វាញ។ ហេតុផលទាំងនេះហើយ ទើបធ្វើអោយខាងក្រុមហ៊ុននាំយកនូវកូនពៅរបស់ត្រកូល Hilux Revo ដែលមានឈ្មោះថា Hilux Revo V-Edtion 2022 ដែលជារថយន្តត្រូវបានរចនារូបរាងខាងមុខថ្មីទាំងស្រុង សមត្ថភាពខ្លាំង និងបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន ឯតម្លៃវិញកាន់តែពិសេសមិនធ្លាប់មានពីមុន ត្រឹមតែ ៤២ ៩០០ដុល្លារតែប៉ុណ្ណោះ។ ”

ទន្ទឹមគ្នានេះផងដែរ ខេមបូ អូតូ សូមបង្ហាញពីចំនុចសំខាន់ៗដែរពិសេស ក្រៅពីតម្លៃមានដូចខាងក្រោម ៖  

  • Hilux Revo V-Edition គឺជារថយន្តភីកអាប់ដែលត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង។ តូយ៉ូតាបញ្ជាក់ថាឈ្មោះ V-Edition ត្រូវបានកំណត់ដោយយោងលើតម្លៃនិងការប្រើប្រាស់រាល់ថ្ងៃ (Value for Money) ដែលស័ក្តិសមសម្រាប់អតិថិជនដែលសន្សំសំចៃថវិកាសម្រាប់គ្រួសាររឺអាជីវកម្ម
  • Hilux Revo V-Edition ម៉ូឌែល ត្រូវបានបំពាក់ដោយម៉ាស៊ីន GD(Euro-4) ជំនាន់ថ្មីព្រមទាំងការអភិវឌ្ឍន៍អោយកាន់តែប្រសើរបំផុតនូវ កម្លាំងដ៏អស្ចារ្យ

  • ម៉ាស៊ីន GD(Euro-4) ជំនាន់ថ្មីដែលមានទំហំស៊ីឡាំង ២.៨ លីត្រ អាចបង្កើតកំលាំងរហូតដល់ ២០១សេះ និង កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួល

  • រថយន្តនេះ បានបំពាក់នូវគ្រោងឆ្អឹងដ៏រឹងមាំបំផុត GOA Body Structure ដែលកាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច ហើយចំនុចល្អមួយទៀតនោះ គឺប្រសិនបើរថយន្តមានការបុកចំពីខាងមុខធ្ងន់ធ្ងរ នោះតួរថយន្តប្រភេទ GOA និងរក្សាទ្រង់ទ្រាយរបស់កាប៊ីនអ្នកបើកបរដោយទំលាក់ម៉ាស៊ីនចុះមកខាងក្រោម
  • ចន្ទាសមាន ៥ សន្លឹកដែលអំនោយផលខ្ពស់បំផុតសម្រាប់ការដឹកទំនិញ ធៀបជាមួយរថយន្ត ភីកអាប់ដទៃ
  • SRS Airbag 9 ពោងសុវត្ថិភាពចំនួន ៩ ការពារសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរ
  • កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ។ ពិសេសម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរនៅ ជួរទី២

  • បំពាក់នូវប្រព័ន្ធកម្សាន្ត Touch Screen ៨ អ៊ីញ មានសមត្ថភាពភ្ជាប់ Android Auto និងApple Car play ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទ ការប្រើប្រាស់ផែនទី និងមុខងារកម្សាន្ត។

ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ 

  • ABS (ប្រព័ន្ធបញ្ឈប់រថយន្តមិនអោយអូសកង់)
  • BA (ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តអោយឈប់ក្នុងរយៈចំងាយខ្លីជាងរថយន្តដទៃដែលមិនមានបំពាក់ BA)
  • EBD (ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ) 
  • Hill-Start Assist Control (ប្រព័ន្ធហ្វ្រាំងជំនួយពេលឡើងចំណោតមិនអោយរអិលថយក្រោយ)
  • Emergency Brake Signal (ប្រព័ន្ធប្រកាសអាសន្នជាសំឡេង)

និយាយពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាស៊ីនជំនាន់ថ្មី លើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះHilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

កាន់តែច្បាស់ពីព័ត៌មានលម្អិត និងសាកសួរពីការបើកបរសាកល្បងលើរថយន្ត Hilux Revo V-Edtion 2022 លោកអ្នកអាចធ្វើការតាមដានទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)ដែលមានដូចជា Facebook Telegram Youtube Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតាខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503

ផ្ទាំងផ្សាយពាណិជ្ជកម្ម