ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ តម្លៃប្រេងឥន្ធនៈបន្តធ្លាក់ចុះត្រឹម 4,050រៀល/លីត្រ ដូច្នេះអ្នកទិញរថយន្ត MG ឥលូវនេះនឹងទទួលបានការថែមជូនកាតសាំងរហូតដល់ $800 ដែលអាចបើកបរបានលើស 12,000Km

តម្លៃប្រេងឥន្ធនៈបន្តធ្លាក់ចុះត្រឹម 4,050រៀល/លីត្រ ដូច្នេះអ្នកទិញរថយន្ត MG ឥលូវនេះនឹងទទួលបានការថែមជូនកាតសាំងរហូតដល់ $800 ដែលអាចបើកបរបានលើស 12,000Km

ដោយសារតម្លៃប្រេងឥន្ធនៈបានកំពុងបន្តធ្លាក់ចុះទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក ហើយថ្ងៃនេះក្រសួងបានប្រកាសអំពីតម្លៃប្រេងឥន្ធនៈដែលធ្លាក់ចុះមកត្រឹម 4,050រៀល/លីត្រប៉ុណ្ណោះ ដូច្នេះហើយអ្នកបើកបររថយន្តជាច្រើនកំពុងរីករាយនឹងការធ្វើដំណើរដែលមានការចំណាយលើថ្លៃប្រេងឥន្ធនៈកាន់តែទាបជាងធម្មតា។ ស្របពេលដែលតម្លៃប្រេងឥន្ធនៈចុះថោកជាងមុន វាបានជួយកាត់បន្ថយដល់ការចំណាយប្រចាំខែប្រចាំថ្ងៃសម្រាប់លោកអ្នករួចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ កញ្ចប់ប្រម៉ូសិន Free ប្រេងឥន្ធនៈឥតគិតថ្លៃរបស់ MG បានធ្វើឱ្យម្ចាស់រថយន្តកាន់តែទទួលបានអត្ថប្រយោជន៏ដ៏សំបូរបែប ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តអាចបើកបរបានរយៈចម្ងាយកាន់តែឆ្ងាយជាងមុនដោយមិនចាំបាច់ចំណាយលើថ្លៃប្រេងឥន្ធនៈ។

នៅពេលគិតមើលដំបូង មនុស្សមួយចំនួនអាចគិតថាតម្លៃប្រេងឥន្ធនៈចុះថោក បានធ្វើឱ្យការថែមជូនប្រេងឥន្ធនៈមិនសូវមានតម្លៃ ប៉ុន្តែតាមពិតទៅគឺផ្ទុយពីការពិត។ នៅពេលដែលតម្លៃប្រេងឥន្ធនៈកាន់តែចុះថោក គឺមានន័យថាអ្នកអាចទទួលបានប្រេងឥន្ធនៈបានកាន់តែច្រើនលីត្រ ដែលអនុញ្ញាតឱ្យអ្នកអាចបើកបរធ្វើដំណើរបានរយៈចម្ងាយឆ្ងាយជាងមុន។ នេះមានន័យថាតម្លៃទឹកលុយនៃកញ្ចប់ថែមប្រេងឥន្ធនៈរបស់ MG សម្រាប់អតិថិជនរបស់ពួកគេគឺអាចពង្រីករយៈចម្ងាយបើកបរបានកាន់តែវែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឧទាហរណ៍ ជាមួយនឹងតម្លៃប្រេងឥន្ធនៈបច្ចុប្បន្នត្រឹមតែ 4,050រៀល/លីត្រ ហើយអតិថិជនរបស់ MG អាចរីករាយនឹងចម្ងាយបើកបរដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈការផ្តល់ជូនកញ្ចប់ប្រម៉ូសិនពិសេស។ ប្រសិនបើតម្លៃប្រេងឥន្ធនៈកាន់តែធ្លាក់ចុះនាពេលអនាគត នោះអ្នកនឹងអាចទទួលបានប្រេងឥន្ធនៈកាន់តែច្រើនលីត្រដូចគ្នា ដែលអនុញ្ញាតឱ្យអតិថិជនអាចបើកបរដោយមិនចាំបាច់ចំណាយបន្ថែម។ នេះជាតារាងប្រហាក់ប្រហែលរយៈចម្ងាយបើកបរអាស្រ័យតាមម៉ូឌែលរថយន្តនិងកញ្ចប់ប្រម៉ូសិនរបស់ MG ៖

ម៉ូឌែលរថយន្ត Free កាតសាំង កម្រិតស៊ីប្រេងឥន្ធនៈ រយៈចម្ងាយប្រហាក់ប្រហែល
MG ZS32 $500 6.7L/100Km 7,555 Km
MG ZS Hybrid $500 4.2L/100Km 12,050 Km
MG HS $700 6.9L/100Km 10,270 Km
MG RX5 $800 6.8L/100Km 11,910 Km
MG RX9 $800 9L/100Km 9,000 Km

តួលេខទាំងនេះបង្ហាញថា ម្ចាស់រថយន្ត MG ដែលបានទិញក្នុងកញ្ចប់ប្រម៉ូសិននេះ អាចរីករាយជាមួយការបើកបរដោយគ្មានការព្រួយបារម្ភលើការចំណាយថ្លៃប្រេងឥន្ធនៈក្នុងរយៈពេលជាច្រើនខែ។ ជាពិសេស MG ក៏ផ្តល់ជូន Free ប្តូរប្រេងម៉ាស៊ីនឥតគិតថ្លៃចាប់ពី 1ឆ្នាំ ដល់ 3ឆ្នាំ អាស្រ័យតាមម៉ូដែលរថយន្ត MG នីមួយៗដែលបានបង្ហាញក្នុងតារាង ព្រមទាំង Free ការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃជារៀងរហូតផងដែរ។

ជាមួយគ្នានេះដែរ លោកអ្នកទទួលបានអត្ថប្រយោជន៏កាន់តែច្រើនពីរថយន្ត MG ZS Hybrid ដែលស័ក្តសមសម្រាប់អ្នកបើកបរដែលកំពុងស្វែងរកការសន្សំសំចៃលើថ្លៃប្រេងឥន្ធនៈដែលដំណើរការដោយបច្ចេកវិទ្យា Hybrid ដូចរថយន្តព្រូសគឺស៊ីប្រេងឥន្ធនៈទាបបំផុត។ ជាមួយប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាបត្រឹមតែ 4.2លីត្រ/100Km ដំណើរការដោយប្រព័ន្ធ Hybrid ព្រមទាំងមានការថែមជូនកាតសាំង $500 ពី MG នោះម្ចាស់រថយន្ត អាចបើកបរបានរយៈចម្ងាយឆ្ងាយជាង 12,000Km។ ដូច្នេះអតិថិជនអាចរីករាយនឹងការបើកបររាប់ពាន់គីឡូម៉ែត្រប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលមិនមានការចំណាយលើថ្លៃប្រេងឥន្ធនៈក្នុងរយៈពេលវែង។

May be an image of car and text

សរុបមក តម្លៃប្រេងឥន្ធនៈកាន់តែចុះថោកគឺលោកអ្នកកាន់តែទទួលបានអត្ថប្រយោជន៏ច្រើនពី MG Cambodia មានដូចជា ៖

  • ថែមជូនកាតសាំងដោយឥតគិតថ្លៃរហូតដល់ $800
  • Free ប្តូរប្រេងឥតគិតថ្លៃពី ១ឆ្នាំ ទៅដល់ ៣ឆ្នាំ អាស្រ័យលើម៉ូដែលរថយន្តដែលបានកំណត់
  • ផ្តល់ជម្រើសច្រើនទាំងប្រភេទសាំងសុទ្ធ និង Hybrid
  • ផ្តល់ជូនការធានារយៈពេលវែងរហូតដល់ ៥ឆ្នាំ និងមានការគាំទ្រថែទាំពីមជ្ឈមណ្ឌលផ្លូវការរបស់ MG Cambodia
  • មានបណ្តាញសេវាកម្មផ្នែកលក់ និងផ្នែកជួសជុលទូទាំងប្រទេសចំនួន 4 សាខាក្នុងការផ្តល់នូវសន្តិភាពផ្លូវចិត្តកាន់តែខ្លាំង។

ដូច្នេះហើយ ដោយសារតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្នកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ នោះវាជាពេលវេលាដ៏ល្អបំផុត ដើម្បីបង្កើននូៈតម្លៃនៃអត្ថប្រយោជន៏ពីការផ្តល់ជូន Free កាតសាំងឥតគិតថ្លៃរបស់ក្រុមហ៊ុន MG ដែលអនុញ្ញាតឱ្យអតិថិជនកាន់តែរីករាយក្នុងការធ្វើដំណើរកាន់តែច្រើន  មិនថាជាលក្ខណៈគ្រួសារ ឬ បែបផ្ទាល់ខ្លួននោះទេ គឺទទួលបានភាពងាយស្រួលប្រចាំថ្ងៃកាន់តែច្រើនជាមួយការកាត់បន្ថយថ្លៃចំណាយប្រេងឥន្ធនៈ។ សម្រាប់ពត៌មានលម្អិត លោកអ្នកអាចទំនាក់ទំនងតាមលេខ 099 988 255 / 010 882 552 / 088 8825 528 ឬ​ឆាតទៅកាន់ផេកបុកផ្លូវការ MG Cambodia ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម