[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន BAIC Group បានធ្វើការបញ្ចេញរូបភាព teaser សម្រាប់រថយន្តប្រភេទ SUV បែប Off-Road ដែលមានឈ្មោះថា BJ60 ថ្មី ជាមួយនឹងការរចនាប្លែកស្រដៀងទៅនឹងថយន្ត JEEP បាននឹងកំពុងរង់ចាំការចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសចិន។
តាមរូបភាព Teaser បានបង្ហាញពីការរចនាផ្នែកខាងក្រៅ ទាំងខាងមុខ និងខាងក្រោយ ដែលមានផ្នែកខាងមុខគ្របដណ្តប់ដោយប៉ាណាមុខធំស្រដៀងនឹងរថយន្ត JEEP ដែលរួមបញ្ចូលជាមួយអំពូលបំភ្លឹពេលថ្ងៃប្រភេទ LED ។ ខណៈនៅខាងមុខយើងអាចមើលឃើញមាន ៥ប្រឡោះ ខណៈ JEEP មាន ៧ប្រឡោះ និងដំឡើងកង់ទំនេរនៅខាងក្រោយ ចង្កៀងប្រភេទ LED ៤ គ្រាប់ដ៏លេចធ្លោ ហើយកាងខាងក្រោយមានទំពក់ពីរផងដែរ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានរាយការណ៍ថា រថយន្ត SUV នេះមានប្រវែងសរុប ៥ ០២០ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៩៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម។
សម្រាប់រថយន្ត BAIC BJ60 ត្រូវបានគេរំពឹងថានឹងមានបំពាក់ជាមួយប្រព័ន្ធ suspension independent ខាងមុខនិងខាងក្រោយ ហើយនឹងមានលក់ផ្តាច់មុខជាមួយប្រព័ន្ធវិលកង់ទាំងបួនប៉ុណ្ណោះ។ ចំពោះផ្នែកម៉ាស៊ីនវិញ មានម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ហើយនឹងមកជាមួយប្រព័ន្ធ Mild HYBIRD ៤៨ វ៉ុល ជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ។ លើសពីនេះក៏មានម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbo ជាមួយនឹងបច្ចេកវិទ្យា 48-volt mild-hybrid tech ផងដែរ។
គួរបញ្ជាក់ផងដែរ សម្រាប់ការដាក់បង្ហាញខ្លួនជាផ្លូវការនៃរថយន្ត BAIC BJ60 នេះ គេមិនទាន់ដឹងច្បាស់នឹងកើតឡើងនៅពេលណានៅក្នុងប្រទេសចិននៅឡើយទេ៕