ក្រុមហ៊ុន BMW អះអាងថា នៅចន្លោះឆ្នាំ ២០១៩ និង ២០២៥ ពួកគេនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១២ ម៉ូដែល រាប់បញ្ចូលទាំងត្រកូល “i” ដែលដំណើរការដោយអគ្គិសនីផងដែរ។
នាថ្មីៗនេះ BMW បានបង្ហាញ Concept រថយន្តអគ្គិសនីម៉ូដែល iX3 ដែលនឹងត្រូវផលិតនាឆ្នាំ ២០២០ ដើម្បីប្រកួតប្រជែងជាមួយរថយន្តម៉ាក Jaguar I-Pace និង Mercedes EQC។
Concept iX3 ត្រូវបានបំផុសគំនិតដោយរថយន្ត BMW ម៉ូដែល X3 ប៉ុន្តែមានការរចនាខុសប្លែកគ្នា និងកាន់តែទាក់ទាញ។ វាបំពាក់អាគុយទំហំ ៧០ គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងបាន ២៧០ សេះ និងអាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្ររាល់ពេលសាកថ្មពេញម្តង។
នៅពេលដែលវាសាកភ្លើងនៅស្ថានីយសាកភ្លើងល្បឿនលឿន (Fast-Charging Station) ដែលមានកម្លាំង ១៥០ គីឡូវ៉ាត់ នោះរថយន្ត SUV អគ្គិសនីនេះប្រើពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ៕